ឃើញរូបនេះ ទើបដឹង ចនច័ន្ទ លក្ខិណា ចាស់តែអាយុប៉ុណ្ណោះ

//s9.kh1.co/db/db7195f521b0313e7f082873eb25749880bd7c1d.jpg
តារា & កម្សាន្ដ

 ២៩-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

តារាស្រីជើងចាស់សាច់ចាំ ចនច័ន្ទ លក្ខិណា នៅតែរក្សាបាននូវសម្រស់ដ៏ក្មេងជាងវ័យបែបនេះ។

ភ្នំពេញ៖ ជាការពិតណាស់ ​ដូចដែលបងប្អូនបានស្គាល់មកហើយពី តារាស្រី ចនច័ន្ទ លក្ខិណា គឺជាតារាសម្តែងជើងចាស់មួយរូបដែលបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយ មកទល់ពេលកេរ្តិ៍ឈ្មោះអ្នកនាងនរណាៗក៏ស្គាល់អ្នកនាងផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្តែងស្រីជើងចាស់មួយដួងនេះ ត្រូវបានមហាជន ផ្ទុះការកោតសរសើរពេញៗមាត់ ពីថ្វីដៃយ៉ាងប៉ិនប្រសព្វក្នុង ការថែសម្រស់គ្មានឲ្យប្រែប្រួលខ្លាំង បើទោះបីអាយុជ្រេខ្លាំង យ៉ាងណាក្តី។

ជាក់ស្ដែង ដូច ចនច័ន្ទ លក្ខិណា មានវ័យរាងជ្រេហើយក្ដី តែ តារាស្រីរូបនេះ នៅមានមុខមាត់គួរឲ្យទាក់ទាញ ផ្ទៃមុខម៉ត់រលោង​ ចិញ្ចើមមូលខ្លង់ ច្រមុះស្រួច ភ្នែកមានត្របក២ជាន់ ជាពិសេសទៅទៀតនោះ រូបភាពពីរសន្លឹកនេះដែលតារាស្រីរូបនេះបានបង្ហោះថ្មីៗនេះ ក៏បានបង្ហាញភាពស៊ិចស៊ីទាក់ទាញមិនណយផងដែរ  បានធ្វើឲ្យមហាជនចាប់ចិត្តដកខ្លួនមិនបាន ពីរូបនាងសោះឡើយ។

ស្របនឹងនេះ អ្នកគាំទ្រក៏បានសរសើរសម្រស់តារាជើងចាស់នេះយ៉ាងខ្លាំងដែលសម្រស់ស្អាតតាំងពីក្មេង រហូតដល់បច្ចុប្បន្ននេះក៏នៅតែរក្សាភាពក្មេងជាងវ័យបាន ដែលមិនងាយនឹងមាននរណាម្នាក់អាចធ្វើដូច្នេះបានឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
ចនច័ន្ទ លក្ខិណា
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T