អាកាសយានដ្ឋានខ្នាតធំ ចុងក្រោយបង្អស់របស់ចិន បានបើកជាផ្លូវការហើយ

//s9.kh1.co/16/16150df0db7b1e1c6de175ebc77a65c454d50fce.jpg
បច្ចេកវិទ្យា

 ២៩-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ផ្លូវរត់ចំនួន៣និងស្ថានីយចំនួន២ដែលមានផ្ទៃដី សរុប៧១០,០០០ម៉ែត្រការ៉េ កំពុងតែដំណើរការ។

ចិន៖ អាកាសយានដ្ឋានអន្តរជាតិ Chengdu Tianfu International Airport ដែលបានទន្ទឹងរង់ចាំជាយូរណាស់មកហើយរបស់ប្រទេសចិន បានចាប់ផ្ដើមប្រតិបត្តិការជាផ្លូវការ។ Chengdu គឺជាទីក្រុងទីបីក្នុងប្រទេស ដែលមានអាកាសយានដ្ឋានអន្តរជាតិចំនួន២ រួមទាំងទីក្រុងសៀងហៃនិងប៉េកាំងផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយចំណាយថវិកាសាងសង់ប្រមាណ៧០ប៊ីលានយ័នចិន (១០.៨ប៊ីលានដុល្លារ) ដំណាក់កាលទីមួយនៃមជ្ឈមណ្ឌលអាកាសចរណ៍ដ៏ធំមួយ មានសមត្ថភាពផ្ទុកអ្នកដំណើររហូតដល់៦០លាននាក់ក្នុងមួយឆ្នាំ។ ផ្លូវរត់ចំនួន៣និងស្ថានីយចំនួន២ដែលមានផ្ទៃដី សរុប៧១០,០០០ម៉ែត្រការ៉េ កំពុងតែដំណើរការ។ ដំណាក់កាលទីមួយចំណាយពេល៥ឆ្នាំ ដើម្បីបញ្ចប់និងបំពាក់នូវបច្ចេកវិទ្យាទំនើបៗ រួមមានសូហ្វវែរសំគាល់ផ្ទៃមុខ, self-check-in kiosks, ប្រព័ន្ធសន្តិសុខឆ្លាតវៃ, និងរ៉ូបូត AI។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua បានរាយការណ៍ថា ចុងក្រោយអាកាសយានដ្ឋាននឹងដាក់ស្ថានីយនៅលើផ្ទៃដី ១.៤លានម៉ែត្រក្រឡា ដែលអាចផ្ទុកអ្នកដំណើរ១២០លាននាក់ជារៀងរាល់ឆ្នាំ៕

រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T