ខ្លោចចិត្ត! មិនដល់១ សប្តាហ៍ផង! តារាសម្តែងស្រី ឈឹម អារិយ៉ា ត្រូវបាត់បង់ស្វាមីនិង ម្តាយ ដោយសារកូវីដ១៩

//s9.kh1.co/0a/0a0194911048c8635fbb593bae70a966d056d9ed.jpg
សង្គម

 ២៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

គួរឱ្យខ្លោចចិត្ត! ស្វាមី និង ម្តាយក្មេងរបស់តារាសម្តែង ឈឹម អារិយ៉ា​ ត្រូវបានជំងឺកូវីដ១៩ ឆក់យកជីវិត ក្នុងពេលដ៏ខ្លី

ភ្នំពេញ៖ ពិតជាគួរឱ្យខ្លោចចិត្ត នគរបាលផ្កាយពីរមួយរូប បានបាត់បង់ជីវិតដោយសារជំងឺកូវីដ ហើយម្តាយបង្កើតរបស់ជនគ្រោះ ក៏បានឆ្លង និងបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​ភរិយា​របស់​លោក ដែល​ជា​តារា​សម្តែង​មួយ​ដួង គឺ​អ្នក​នាង ឈឹ​ម អា​រិ​យ៉ា បានបញ្ជាក់ថា ឧត្តមសេនីយ៍ទោ​ផ្កាយ​២ រស់ ឧស្សាហ៍ មានមុខ​ងារ​ជា​អគ្គនាយករង នៅ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាព កាលពី​ថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩។

តាមប្រភព​ដដែលពីភរិយា អ្នក ឈឹម អារិយ៉ា បាន​បន្ថែមថា លោក រស់ ឧស្សាហ៍ អាយុ​៤១​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺ និង​មាន​អាកា​រៈ​ធ្ងន់ រហូត​អស់​សង្ខារ បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩ រួម​ផ្សំ​ជាមួយ​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា បេះដូង​ធ្វើទុក្ខ ជាតិពុល​ក្នុង​ថ្លើម និង​ជំងឺលើសឈាម​ផង​ដែរ​។

ចំពោះដំណឹងមរណភាពរបស់ស្វាមីអ្នកនាង អារិយ៉ា បានធ្វើឱ្យសាច់ញាតិបងប្អូន និងមហាជន មានការសោកស្តាយយ៉ាងខ្លាំង។ គួរបញ្ជាក់ថា ស្វាមីរបស់អ្នកនាង ឈឹម អារិយ៉ា ត្រូវបានជំងឺកំណាចកូវីដ១៩ ឆក់យកជីវិត ក្នុងរយៈពេលយ៉ាងខ្លី ក្រោយពីម្តាយបង្កើតរបស់ស្វាមីអ្នកនាង លោក រស់ ឧស្សាហ៍ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ដូចគ្នា បានរយៈពេលបាន៤ ថ្ងៃ ដោយម្តាយលោក បានស្លាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

គួររំលឹកដែរថា ស្វាមី និង តារាសម្តែង អ្នកនាង ឈឹម អារិយ៉ា បានបង្កើតគ្រួសារ ដោយបានបន្សល់នៅកូនប្រុសម្នាក់វ័យជាង ២ ឆ្នាំ៕

https://s9.kh1.co/__image/w=650,h=380,q=100/e1/e1cb8a1bfbe49ba56c106424131e826509d13c45.jpg
គ្រួសារឈឹម អារិយ៉ា
គ្រួសារឈឹម អារិយ៉ា
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
លោក រស់ ឧស្សាហ៍
លោក រស់ ឧស្សាហ៍
លោក រស់ ឧស្សាហ៍ ស្វាមី ឈឹម អារិយ៉ា
លោក រស់ ឧស្សាហ៍ ស្វាមី ឈឹម អារិយ៉ា
ម្តាយបង្កើត រស់ ឧស្សាហ៍
ម្តាយបង្កើត រស់ ឧស្សាហ៍
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T