ពិតអត់ លាងដៃនឹងផេះសម្លាប់មេរោគ ស្អាតដូចលាងជាមួយសាប៊ូ?

//s9.kh1.co/52/52a65b272fde58a6b4f3cf2d1dc784ab1f43c402.jpg
យល់ដឹង

 ២៦-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ ឬ​ក្រោយ​ប្រើ​បង្គន់ បើ​គ្មាន​សាប៊ូ កុំ​ទុក​យូរ​ត្រូវ​លាង​នឹង​ផេះ

“លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល​ញ៉ាំ​អាហារ ឬ​ក្រោយ​ប្រើ​បង្គន់ បើ​គ្មាន​សាប៊ូ កុំ​ទុក​យូរ​ត្រូវ​លាង​នឹង​ផេះ” ជឿ​ថា គ្នា​យើង​មួយ​ចំនួន​ច្បាស់​ជា​ធ្លាប់​បាន​ឮ​ការ​ផ្សព្វផ្សាយ​ពី​ទម្លាប់ល្អធ្វើ​អនាម័យ​ដៃ​​បែប​នេះ​កាល​ពី​រាប់​ឆ្នាំ​មុន​មក។ ជា​ទូទៅ ផេះ​តែង​តែ​ត្រូវ​យើង​ទុក​ចោល​លើ​ដី មើល​ទៅ​កខ្វក់ ប៉ុន្តែ ផេះ​ពិត​ជា​អាច​សម្លាប់​មេរោគ​លើ​ដៃ​យើង​បាន​ដូច​សាប៊ូ​មែន ឬ​យ៉ាង​ណា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅ​ក្នុង​ប្រទេស​ខ្សត់ ឬ​កំពុង​អភិវឌ្ឍន៍ ផេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​ញឹក​ញាប់​ថា អាច​យក​មក​លាង​ដៃ​សម្លាប់​មេរោគ​ជំនួស​សាប៊ូ​បាន។ ក្នុង​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក៏​មាន​បញ្ជាក់​ថា បច្ចុប្បន្ន យើង​អាច​យក​ផេះ​មក​លាង​ដៃ​បាន ក្នុង​ករណី​ដែល​មិន​មាន​សាប៊ូ។ ដូច​នឹង​សាប៊ូ​ដែរ ផេះ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ជា​ភ្នាក់​ងារ​សម្លាប់​មេរោគ (alkaline) និង​ជួយ​ឲ្យ​ដៃ​យើង​ស្អាត។

តើលាងដៃនឹងផេះអាចសម្លាប់វីរុសកូវីដ-១៩ បានឬអត់?

ឥឡូវ​នេះ វិធានការ​ការពារ​ជំងឺ​កូវីដ-១៩​ចាំ​បាច់​មួយ​នោះ​គឺ​ការ​លាង​ដៃ​ជាមួយ​សាប៊ូ​សម្លាប់​មេរោគ​ឲ្យ​បាន​ញឹកញាប់។ ទាក់ទង​នឹង​ការ​ប្រើ​ផេះ លាង​ដៃ​ជំនួស​សាប៊ូ​អាច​សម្លាប់​វីរុស​កូវីដ-១៩​បាន​ឬ​ក៏​អត់​នោះ នៅ​មិន​ទាន់​មាន​ការ​សិក្សា​ច្រើន​ទេ ដែល​អាច​ជា​ភស្តុតាង​បញ្ជាក់​ពី​ការ​លើក​ឡើង​នេះ។ ម៉្យាង​វិញ​ទៀត ផេះ​ក៏​មិន​មែន​ល្អ​ទាំង​អស់​ដែរ ព្រោះ​វា​ក៏​អាច​មាន​ផ្ទុក​មេរោគ ឬ​សារធាតុ​ពុល ហើយ​សារធាតុ​គីមី​នៅ​ក្នុង​ផេះ​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​ស្ងួត ប្រេះ ឬ​ខូច បើ​យើង​ប្រើ​វា​ញឹក​ញាប់​ពេក។

ត្រូវ​ចាំ​ថា ការ​លាង​ដៃ​នឹង​ផេះ​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​មិន​ស្អាត និង​ធុំ​ក្លិន​មិន​ក្រអូប​ដូច​ពេល​យើង​ប្រើ​សាប៊ូ​ទេ។ ហេតុ​នេះ​ហើយ ការ​ប្រើ​ផេះ​គួរ​តែ​ប្រើ​នៅ​ក្នុង​ករណី​ចាំបាច់​ដែល​យើង​គ្មាន​សាប៊ូ ឬ​ជែល​អាល់កុល​លាង​ដៃ​ប៉ុណ្ណោះ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T