បុរសរូបនេះ ចំណាយពេលមួយឆ្នាំ ផ្គុំរូបចេញជាទីក្រុងចិនសម័យកាលមុន យ៉ាងស្រស់ស្អាត

//s9.kh1.co/b8/b8aa0b994f4f1281fcb5f2996007e4018442182b.jpg
សង្គម

 ២៥-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បុរសជនជាតិចិនម្នាក់ មានឈ្មោះថា Li Zhining ជាអ្នកចូលចិត្តផ្នែកវិស័យផ្គុំរូបតាំងពីឆ្នាំ២០០៨ បានចំណាយអស់​រយៈ​ពេលមួយឆ្នាំ ក្នុងការផ្គុំរូបចេញជាទីក្រុងចិនសម័យកាលមុន។

ចិន៖ បុរសជនជាតិចិនម្នាក់ មានឈ្មោះថា Li Zhining ជាអ្នកចូលចិត្តផ្នែកវស័យផ្គុំរូបតាំងពីឆ្នាំ២០០៨ បានចំណាយអស់​រយៈ​ពេលមួយឆ្នាំ ក្នុងការផ្គុំរូបចេញជាទីក្រុងចិនសម័យកាលមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងដែលផ្គុំចេញជារូបរាង មានប្រវែង៤ម៉ែត្រគុណនឹង២.៤ម៉ែត្រ ដែលរួមបញ្ចូលដោយវិមានជាង៧០ខ្នង ផ្ទះ៩,០០០ខ្នង សាលធំៗទាំងបីនៃទីក្រុង Forbidden និងប៉មទឹក។ ហើយអ្វីគ្រប់យ៉ាងដែលផ្គុំនេះ គឺសុទ្ធសឹងតែជាបំណែកជ័រ ដោយមិនបានប្រើប្រាស់ដុំឥដ្ឋសាងសង់ឡើយ។

ទន្ទឹមនឹងនេះដែរ លោក Li បានប្រាប់ប្រភពសារព័ត៌មានឲ្យដឹងថា លោកពិតជាឈ្លក់វង្វេងយ៉ាងខ្លាំង ចំពោះការផ្គុំរូប ហើយគាត់មានបំណែកផ្គុំជាង១លានបំណែកឯណោះ បើគិតជាទម្ងន់មានចំនួនប្រហែល១១តោន។

យ៉ាងណាមិញ ស្នាដៃនៃការព្យាយាមផ្គុំខាងលើនេះ លោក Li សង្ឃឹមថា វានឹងអាចបង្ហាញឲ្យពិភពលោកបានឃើញនូវស្មារតីរបស់ជនជាតិចិន និងអំណាចនៃភាពដើមរបស់ចិនផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
រូបផ្គុំ
លោក Li Zhining​
លោក Li Zhining​

ប្រភព: Oddity 

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T