បើមិនចាំបាច់ កុំដើររហើរហូតពេក! ខណ្ឌទាំងនេះ រកឃើញកូវីដ១៩ ឆ្លងច្រើនជាងគេ

//s9.kh1.co/a8/a896d0dbc9d9498e04cb2cf9f913d5026e65ffb2.jpg
សង្គម

 ២៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

បើមិនចាំបាច់ កុំដើររហេតរហូតពេក! ខណ្ឌទាំងនេះ រកឃើញកូវីដ១៩ ឆ្លងច្រើនជាងគេ

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅរាជធានីភ្នំពេញ ដែលរស់នៅក្នុងសង្កាត់ ខណ្ឌទាំងនេះ មេត្តាប្រុងប្រយ័ត្ន ដោយអនុវត្តនូវវិធានការសុខាភិបាល ពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងសំអាតដៃជាប្រចាំឱ្យបានខ្ជាប់ខ្ជួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបតំណាង
រូបតំណាង

ក្នុងនោះ យោងតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា ខណ្ឌទាំងទោះ រួមមាន៖

  • ខណ្ឌ ពោធិ៍សែនជ័យ (ចោមចៅ១, ចោមចៅ៣, ចោមចៅ២, កាកាប១)
  • ខណ្ឌ មានជ័យ (ស្ទឹងមានជ័យ៣, ចាក់អង្រែលើ,​ ចាក់អង្រែក្រោម, ស្ទឹងមានជ័យ១)
  • ខណ្ឌ ដង្កោ (ពងទឹក, ដង្កោ, ព្រែកកំពឹស, ស្ពានថ្ម)
  • ខណ្ឌ កំបូល (កំបូល, កន្ទោក, ស្នោរ)
  • ខណ្ឌ សែនសុខ (គោកឃ្លាង, ឃ្មួញ, អូរបែកក្អម)
  • ខណ្ឌ ឫស្សីកែវ (គីឡូម៉ែត្រលេខ៦, ច្រាំងចំរេះ១, ទួលសង្កែ១, ឫស្សីកែវ, ស្វាយប៉ាក)
  • ខណ្ឌ ៧មករា (មនោរម្យ, មិត្ដភាព, អូរឫស្សី២, វាលវង់, អូរឫស្សី១)
  • ខណ្ឌ ទួលគោក (បឹងកក់២, ផ្សារដេប៉ូ៣)
  • ខណ្ឌ ច្បារអំពៅ (និរោធ, ក្បាលកោះ, ព្រែកប្រា)
  • ខណ្ឌ ចំការមន (ទួលទំពូង២, ផ្សារដើមថ្កូវ, ទន្លេបាសាក់)
  • ខណ្ឌ ដូនពេញ (ស្រះចក, ជ័យជំនះ, ផ្សារថ្មី៣)
  • ខណ្ឌ បឹងកេងកង (ទំនប់ទឹក, បឹងកេងកង៣)៕
ខណ្ឌនិង សង្កាត់ ដែលរកឃើញឆ្លងច្រើនជាងគេ
ខណ្ឌនិង សង្កាត់ ដែលរកឃើញឆ្លងច្រើនជាងគេ
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T