មូលហេតុចឹងតើ បានជា រ៉េត សារីតា ត្រូវពន្យារពេល មកកម្ពុជាវិញ យ៉ាងដូច្នេះ

//s9.kh1.co/54/54ff1894ec649114494b8512bd2311463b5079b1.jpg
តារា & កម្សាន្ដ

 ២៥-មិថុនា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ក្រោយពេលបញ្ចប់ការប្រកួត កញ្ញា រ៉េត​ សារីតា ត្រូវបានហ្វេនៗឆ្ងល់ ព្រោះមិនទាន់ឃើញ វិលត្រលប់មកកម្ពុជាវិល យូរដែរហើយ

សហរដ្ឋអាមេរិក ៖ ពិតណាស់ បណ្តាអ្នកគាំទ្រ បវរកញ្ញា រ៉េត សារីតា ស្ទើរតែគ្រប់គ្នាហើយ ផ្ទុះចម្ងល់ជាខ្លាំង ក្រោយពេល បញ្ចប់ការប្រកួត ជិត២ខែហើយតែមិនទាន់ឃើញ កញ្ញា វិលត្រលប់មកទឹកដីកំណើត ប្រទេសកម្ពុជា នៅឡើយ។ ជាងនេះទៅទៀត អ្នកគាំទ្រពិតជា បារម្ភខ្លាំងណាស់ មិនដឹងថា តើកញ្ញាមានបញ្ហាអ្វីឫក៏អត់ ហេតុអ្វី បានជា មិនទាន់វិលត្រលប់យ៉ាងដូច្នេះ ខណៈបវរកញ្ញាប្រទេសជិតខាង បានបកត្រលប់វិញ យូរដែរហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែយ៉ាងណាក្តី ដើម្បីឲ្យអស់មន្ទិល កញ្ញា រ៉េត សារីតា បានបង្ហើបថា នេះក៏ព្រោះ តែការពន្យារពេល នៃការហោះហើរ ដែលខាងក្រុមហ៊ុនអាកាសទេសចរណ៍ របស់នាង បានលុបចោលអស់ ៣លើករួចមកហើយ ជាហេតុធ្វើឲ្យខ្លួន នឹកប្រទេសកម្ពុជាជាខ្លាំង។

គួរបញ្ជាក់ថា នេះបើយោងតាម ការបញ្ជាក់របស់ កញ្ញា រ៉េត សារីតា ដែលបានប្រាប់ឲ្យដឹង យ៉ាងដូច្នេះថា ៖

មានបងប្អូនបានសួរនាងខ្ញុំជាច្រើនថាពេលណាត្រលប់មកប្រទេសកម្ពុជាវិញ។ ចម្លើយគឺត្រូវត្រលប់ទៅវិញតាំងពីថ្ងៃទី22ខែមិថុនាម្ល៉េះ តែជើងហោះហើរបានលុបចោល។ ហើយ ថ្ងៃនេះជាលើកទី3ហើយដែលនាងខ្ញុំបានទទួលព័ត៌មានត្រូវបានលុបចោលម្តងទៀត។ នឹកស្រុកទេសណាស់៕

រ៉េត សារីតា

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
   កញ្ញា រ៉េត សារីតា
រ៉េត សារីតា
Hong Sovanmonyneat
N.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T