ឆ្ងាញ់ទៀតហើយ កន្លាក់ជើងជ្រូកបំពង តាមរូបមន្តថៃងាយស្រួលចម្អិន

//s9.kh1.co/58/583078a368ac302fc3175b1257d9f6904f35fed0.png
តារា & កម្សាន្ដ

 ២២-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

មើលទៅទំនងជាពិបាកធ្វើអាហារមួយមុខនេះ កន្លាក់ជើងជ្រូកបំពង ដែលអ្នកគ្រប់គ្នាចង់ញុំាមិនពិបាកធ្វើដូចអ្វីដែលគិតនោះទេ រៀនធ្វើតាមរូបមន្តបែបថៃ ងាយស្រួយហើយរសជាតិឆ្ងាញ់។

អាហារ៖ កន្លាក់ជើងជ្រូកបំពង មួយមុខនេះ ជាអាហារដែលអ្នកណាៗក៏ចូលចិត្តញុំាដែរ តែមិនបានភ្លក់រសជាតិញឹកញាប់នោះទេ ព្រោះមិនងាយរកទិញ ហើយមានតម្លៃថ្លៃទៀត។ ឥលូវនេះអ្នកអាចធ្វើញុំាដោយខ្លួនឯង មិនចាំបាច់ខ្វល់រឿង រូបមន្តពិបាកនោះទេ ដោយរៀនចម្អិនតាមក្បួនថៃ ងាយស្រួលជាងមុននិងផ្ដល់នូវរសជាតិពិសេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រឿងផ្សំ៖

១. កន្លាក់ដៃជ្រូក 

២. ខ្ទឹមបារាំង ស្លឹកគ្រៃ

៣. ម្រេច ១ស្លាបព្រាកាហ្វេ

៤. Cumin ១ស្លាបព្រាកាហ្វេ

៥. ស្រារបៀ ១កំប៉ុង

កន្លាក់ជើងជ្រូកបំពង
កន្លាក់ជើងជ្រូកបំពង

របៀបចម្អិន៖

១. លាងសាច់ជ្រូកឲ្យស្អាតល្អ រួចយកទៅស្ងោរជាមួយស្លឹកគ្រៃ ហើយដាក់ខ្ទឹមបារាំង(ហាន់ជាដុំល្មម) ម្រេច cumin គាស់ស្រារបៀចាក់ចូលផងដែរ ថែមទឹកល្មមអាចបិទគម្របឆ្នាំងបាន។ 

កន្លាក់ជើងជ្រូកបំពង
កន្លាក់ជើងជ្រូកបំពង

២. នៅពេលសាច់ជ្រូកឆ្អិន យកសមមកចាក់វាឲ្យសុះ ហើយទុកឲ្យវាត្រជាក់នៅក្នុងទូរទឹកកកប្រហែល ២ទៅ៣ម៉ោងសិន។

កន្លាក់ជើងជ្រូកបំពង
កន្លាក់ជើងជ្រូកបំពង

៣. បន្ទាប់មកយកសាច់ជ្រូកនោះទៅបំពងវាឲ្យក្រៀមល្អ ហើយយក កន្លាក់ជើងជ្រូកបំពង មកញុំាជាមួយ Mashed potato ឬញុំាជាមួយទឹកជ្រលក់ទៅតាមចំណង់ចំណូលចិត្តរបស់អ្នក៕

ប្រភព៖ FoodTravel.tv

Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T