មើលសម្រស់ម៉ាក់កូនគេ! តុបតែងបែបនេះ សឿន ផាភួង និងកូនស្រី ដូចបងប្អូន

00:0000:00
//s9.kh1.co/07/07c7c3ec88566314a3fe53feeaefd3156d13c7f7.jpg
តារា & កម្សាន្ដ

 ២៤-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លេចធ្លោទាំងម៉ាក់ទាំងកូន​តែម្ដង ពេល សឿនផាន ផាភួង និងកូនស្រីតុបតែងបែបនេះសឹងតែតែដូចបងប្អូន។

ភ្នំពេញ៖  ជាការពិតណាស់ ដូចដែរពុកម៉ែបងប្អូនជាច្រើនបានស្គាល់ហើយពី តារាសម្តែងស្រី សឿនផាន ផាភួង អាចចាត់ទុកជាតារាស្រីជើងចាស់ម្នាក់ ដែលកំពុងតែមានប្រជាប្រិយភាពនិងសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង ក្នុងវិថីសិល្បៈខ្មែរ។ ស្របនឹងនេះដែរ មហាជនក៏បានដឹងថា តារាជើងចាស់រូបស្រស់ សម្រស់មិនប្រែរូបនេះ មានកូនស្រីម្នាក់កំពុងតែដើរលើវិថីតែមួយជាមួយខ្លួន ថែមទាំងទទួលបានការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 គួរបញ្ជាក់ផងដែរថា មកទល់នឹងពេលនេះគេសង្គេតឃើញថា តារាសម្តែងវ័យក្មេងប្អូនស្រី អាង សុជាតា ហៅឈូឈូ កាន់តែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើង លេចមុខថតស្ពត សម្អាងការ និងរឿងភាគកុន ជាច្រើនគួរឲ្យកត់សម្គាល់ ដោយសារតែសមត្ថភាពល្អ ក៏ដូចជាសម្រស់ពីធម្មជាតិ របស់នាងផងដែរ។  

ជាក់ស្ដែង នៅមុននេះបន្តិច តារាសម្ដែងស្រីជើងចាស់ សឿន ផាភួង រូបនេះបានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកូនស្រី ដោយស្លៀកនូវសម្លៀកបំពាក់បុរាណពិតជាប្លែក បើក្រឡេកមកមើលពីរូបសម្រស់របស់ អាង សុជាតា ដែលជាកូនស្រីវិញ ឃើញថានាងពិតជាមានមុខមាត់ស្រស់ស្អាត មិនចាញ់ម្ដាយឡើយ ខណៈដែលអ្នកម៉ាក់ក៏កាន់តែក្មេង មើលទៅសឹងតែច្រលំដូចបងប្អូន នៅពេលតុបតែង និងបែរមកគ្រងនៅឈុតបុរាណបែបបនេះ ៕

សូមទស្សនារូបភាពខាងក្រោម៖

សឿនផាន ផាភួង 
សឿនផាន ផាភួង 
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿនផាន ផាភួង និងកូនស្រី
សឿន ផាភួងអាង សុជាតា (ឈូឈូ)
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T