ការកសាងទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំជាងគេបង្អស់មួយរបស់ប្រទេសកម្ពុជា ស្តែងចេញពីចិត្តនិងចំណង់ចំណូលចិត្ត

//s9.kh1.co/07/071ba35e27198cb1759569183c56e9f9c211fd1a.jpeg
សង្គម

 ២៤-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទីក្រុងរាម គឺជាទីក្រុងថ្មីនៅក្នុងទីក្រុងដែលកំពុងលេចរូបរាងឡើងពីទំហំដីប្រមាណ ៨៣៤ ហិកតា នៅក្នុងក្រុងព្រះសីហនុ ដែលជាទីក្រុងធំជាងគេមួយរបស់ប្រទេសកម្ពុជា

ខេត្តព្រះសីហនុ៖​ ទីក្រុងរាម គឺជាទីក្រុងថ្មីនៅក្នុងទីក្រុងដែលកំពុងលេចរូបរាងឡើងពីទំហំដីប្រមាណ ៨៣៤ ហិកតា នៅក្នុងក្រុងព្រះសីហនុ ដែលជាទីក្រុងធំជាងគេមួយរបស់ប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរឈូងសមុទ្រថៃ។ គម្រោងដែលមានទឹកប្រាក់ ១៦ពាន់លានដុល្លារសហរដ្ឋអាមេរិច ដែលដឹកនាំដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកម្ពុជា គឺ ក្រុមហ៊ុន Canopy Sands គឺជាគម្រោងវិនិយោគមួយក្នុងចំណោមការវិនិយោគអចលនទ្រព្យធំជាងគេនៅក្នុងប្រទេស ហើយមានគោលបំណងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍និងបង្កើតជាមជ្ឈមណ្ឌលលំនៅដ្ឋានថ្មីដ៏ធំមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Canopy Sands គឺជាសមាជិកនៃក្រុមហ៊ុន Prince Holding Group ដែលជាក្រុមហ៊ុនពហុផលិតផលដ៏ធំជាងគេមួយនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោកប្រធាន អ្នកឧកញ៉ា Chen Zhi ។

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងទទួលរងនូវផលប៉ះពាល់ពីរលកមួយទៀតនៃការរីករាលដាលនៃជម្ងឺកូវីដ-១៩ ហើយសេដ្ឋកិច្ចកំពុងរងគ្រោះពីការបាត់បង់ចំណូលពីវិស័យទេសចរណ៍ស្របពេលមានការបិទខ្ទប់ដែលកំពុងបន្តអនុវត្តន៍នៅក្នុងប្រទេស រីឯគម្រោងនៅក្នុងក្រុងព្រះសីហនុនឹងមានសារៈសំខាន់ក្នុងការជួយប្រទេសឱ្យមានជំហររឹងមាំឡើងវិញបន្ទាប់ពីបានឆ្លងកាត់ស្ថានភាពដ៏សែនលំបាកអស់រយៈពេល ១៨ ខែមកនេះ។

លោក Khong Weng Fook នាយកគ្រប់គ្រងក្រុមហ៊ុន Canopy Sands Development មិនត្រូវបានបាក់លើកទឹកចិត្តនៅពេលជួបនឹងបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះទេ។ លោកបានមានប្រសាសន៍ថា“ពេលនេះជាពេលវេលាដ៏សែនលំបាក” “ប៉ុន្តែអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ នឹងក្លាយជាចំណែកមួយក្នុងការជួយឱ្យងើបឡើងវិញនៃសេដ្ឋកិច្ចនៅពេលដែលជម្ងឺរាតត្បាតនេះត្រូវបានកម្ចាត់” ។ បុរសដែលមានសញ្ជាតិសិង្ហបុរីរូបនេះ បាននិយាយជាមួយអ្នករាយការណ៍ព័ត៌មានរបស់ពួកយើង អំពីគម្រោងនិងរបៀបដែលគាត់មើលឃើញថាពីការរួមចំណែកដល់អនាគតសេដ្ឋកិច្ចក្នុងតំបន់នារយៈពេលវែង។

កិច្ចសម្ភាសន៍រវាងលោក Khong Weng Fook ជាមួយអ្នករាយការណ៍ព័ត៌មាន កញ្ញា ចរិយា 

https://s9.kh1.co/__image/w=650,h=428,q=100/dd/dde766ab2d40e22ad2cd4b20f052378ab2427503.jpeg

កញ្ញា ចរិយា៖

មុនពេលដែលយើងឈានចូលព័ត៌មានលម្អិតអំពីគម្រោងទីក្រុងរាមនេះ វាពិតជាល្អដែលបានស្វែងយល់បន្ថែមអំពីអ្នកផ្ទាល់និងក្រុមការងារដែលនៅពីក្រោយគំនិតផ្តួចផ្តើមនេះ។ ចូរអ្នកប្រាប់បានទេ អំពីបទពិសោធន៍ដែលអ្នកបាននាំយកមកសម្រាប់គម្រោងនេះក៏ដូចជាជីវប្រវត្តិបន្តិចបន្តួចរបស់អ្នក។

កញ្ញា ចរិយា

លោក KHONG WENG FOOK ៖

ខ្ញុំបានកើតនិងធំធាត់នៅប្រទេសសិង្ហបុរី ហើយខ្ញុំក៏បានសិក្សានៅទីនោះផងដែរ។ ខ្ញុំត្រូវបានបណ្តុះបណ្តាលជាវិស្វករហើយក្រោយមកក៏បានប្តូរទៅក្នុងវិស័យអភិវឌ្ឍន៍វិញ។ វាមានរយៈពេលជាង ២៦ ឆ្នាំហើយចាប់តាំងពីខ្ញុំបាននៅក្នុងវិស័យឧស្សាហកម្មនេះ ហើយខ្ញុំបានមានឱកាសទៅធ្វើការនៅទូទាំងទ្វីបអាស៊ីដូចជា ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ប្រទេសហ្វីលីពីន និងប្រទេសចិនអស់រយៈពេល ២០ ឆ្នាំមកហើយ។ ខ្ញុំបានចូលរួមក្នុងការជួយសាងសង់សួនឧទ្យានឧស្សាហកម្មស៊ូចូវ (SIP) ហើយបានមកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ បានរំលឹកខ្ញុំនូវសក្តានុពលដ៏ធំធេងរបស់ប្រទេសចិនកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ និងដើមទសវត្សរ៍ទី២០។ ខ្ញុំបានចំណាយអស់រយៈពេលជាង ២០ឆ្នាំ ដើម្បីធ្វើការលើគម្រោងនៅទីក្រុងស៊ូចូវនោះ ហើយកាលដែលខ្ញុំបានមកកាន់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះនៅក្រុងព្រះសីហនុ គឺបាននាំខ្ញុំត្រឡប់ទៅកាន់ពេលមុននៅឯប្រទេសចិនវិញ។ វាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ក្នុងការមើលថា តើវាមានភាពស្រដៀងគ្នាប៉ុណ្ណា។ SIP គឺជាគម្រោងរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ដូច្នេះយើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានដូចដែលយើងកំពុងធ្វើនៅទីនេះដែរ។ ទោះបីអ្វីៗនៅក្នុងប្រទេសចិនមិនមានការផ្លាស់ប្តូរយ៉ាងលឿនក៏ដោយ ការកសាងការអភិវឌ្ឍដែលមានគុណភាពខ្ពស់ដូចអ្វីដែលយើងបានធ្វើនៅទីក្រុងស៊ូចូវត្រូវការចំណាយពេលច្រើនឆ្នាំ ឬឈានចូលដល់រាប់ទសវត្សរ៍ផងដែរ។ អ្នកមិនអាចប្រញាប់បានទេ ហើយខ្ញុំបានឃើញសក្ដានុពលដូចគ្នានៅពេលទៅលេងទីក្រុងរាម ហើយនោះជាមូលហេតុដែលយើងចំណាយពេលឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីធ្វើវា។ នោះគឺជាមេរៀនសំខាន់ដែលខ្ញុំបានរៀនកាលនៅទីក្រុងស៊ូចូវ។ សព្វថ្ងៃនេះ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន ឥឡូវនេះពួកគេមានការអភិវឌ្ឍប្រសើរជាងនៅប្រទេសសិង្ហបុរីទៅទៀត ហើយនោះជាមូលហេតុដែលខ្ញុំពិតជារំភើបដែលបានមកដល់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ប្រទេសនេះគឺជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍មួយដែលយើងអាចនាំយកជំនាញរបស់យើងក្នុងការរៀបចំផែនការទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីជួយដល់ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងគំរូមួយដែលអាចយកទៅអនុវត្តន៍នៅទូទាំងប្រទេស។​ សព្វថ្ងៃនេះ ប្រសិនបើអ្នកក្រឡេកមើលអ្វីដែលបានកើតឡើងនៅក្នុងប្រទេសចិន ឥឡូវនេះពួកគេមានការអភិវឌ្ឍប្រសើរជាងនៅប្រទេសសិង្ហបុរីទៅទៀត ហើយនោះជាមូលហេតុដែលខ្ញុំពិតជារំភើបដែលបានមកដល់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។ ប្រទេសនេះគឺជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍មួយដែលយើងអាចនាំយកជំនាញរបស់យើងក្នុងការរៀបចំផែនការទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាពដើម្បីជួយដល់ក្រុងព្រះសីហនុឱ្យក្លាយជាទីក្រុងគំរូមួយដែលអាចយកទៅអនុវត្តន៍នៅទូទាំងប្រទេស។

លោក KHONG WENG FOOK


កញ្ញា ចរិយា៖

តាមរយៈបទពិសោធន៍ការងាររបស់អ្នកនៅប្រទេសហ្វីលីពីន ប្រទេសចិន និងនៅបណ្តាប្រទេសទូទាំងតំបន់អាស៊ាន តើមានចំណុចសំខាន់ៗអ្វីខ្លះដែលអ្នកធ្លាប់បានសិក្សាពីប្រទេសទាំងនោះ ដែលជាហេតុធ្វើឱ្យអ្នកនាំយកគម្រោងនេះមកបង្កើតនៅក្រុងព្រះសីហនុ?

កញ្ញា ចរិយា


លោក KHONG WENG FOOK ៖

ជាដំបូង អ្នកត្រូវមានចំណង់ចំណូលចិត្តជាមុនសិន។ ព្រោះថា ប្រសិនបើអ្នកមិនបានយកវាមកដាក់ក្នុងចិត្តនោះទេ អ្នកក៏មិនមានការប្តេជ្ញាបានពេញលេញចំពោះគម្រោងនោះដែរ ហើយវាពិតជាពិបាកនឹងទទួលបានភាពជោគជ័យណាស់ ព្រោះការកសាងគម្រោងដ៏ធំបែបនេះវាមិនមែនជារឿងងាយស្រួលនោះទេ។ មានអ្នកពាក់ព័ន្ធផ្សេងៗគ្នាជាច្រើនដែលមានគោលនយោបាយនិងរបៀបវារៈខុសគ្នា។ ជាការពិតណាស់ ដោយសារតែមានវប្បធម៌ខុសៗគ្នាដែលអាចជាកត្តាជះឥទ្ធិពល ដូចជាផលវិបាកនៃការប្រើប្រាស់ភាសាជាដើម។ ដូច្នេះយើងមិនអាចមកទីនេះហើយគ្រាន់តែគិតនោះទេ ពីព្រោះគម្រោងរបស់ពួកយើងមានទំហំធំ ហើយត្រូវមានធនធានជាច្រើនដែលអាចនឹងឱ្យយើងទទួលបានជោគជ័យដោយស្វ័យប្រវត្តិ។ វាមិនអាចដំណើរការតាមវិធីនោះបានទេ គឺយើងត្រូវតែធ្វើឱ្យមនុស្សគ្រប់គ្នាដែលចូលរួមទទួលបាននូវផលប្រយោជន៍ស្មើរៗគ្នា។

លោក KHONG WENG FOOK

កញ្ញា ចរិយា៖

ដូច្នេះ តើការប្រើប្រាស់ទឹកប្រាក់មួយមុខមិនប្រាកដថាអាចធ្វើឱ្យយើងទទួលបានជោគជ័យទេ មែនទេ?

កញ្ញា ចរិយា

លោក KHONG WENG FOOK ៖

ត្រូវហើយ វាមិនប្រាកដនោះទេ! ។ ប្រសិនបើអ្នកមានត្រឹមតែទឹកប្រាក់មួយមុខនោះអ្នកនឹងមិនទទួលបានជោគជ័យទេ។ អ្នកត្រូវតែទទួលបានការគាំទ្រពីរដ្ឋាភិបាល និងពីប្រជាជនក្នុងស្រុកផងដែរ។ ទំនាក់ទំនងទាំងនេះវាពិតជាមានសារសំខាន់ណាស់ ពីព្រោះនេះសបញ្ជាក់អំពីភាពជាដៃគូសហការគ្នា។ មិនទាន់មាននរណាដែលមកបង្កើតគម្រោងសាងសង់ដ៏ធំដូចដែលពួកយើងកំពុងធ្វើនៅខេត្តព្រះសីហនុនេះទេៗ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺ អ្នកត្រូវគោរពតាមវប្បធម៌នៅក្នុងតំបន់ដែលជារឿងដំបូង មិនថានៅប្រទេសចិន ហ្វីលីពីន ហើយនិងនៅកម្ពុជានោះទេ។

លោក KHONG WENG FOOK

កញ្ញា ចរិយា៖

នោះជាមេរៀនដ៏ល្អ។ ដោយគិតពីរឿងនេះ អាចប្រាប់ខ្ញុំអំពីអ្វីដែលអ្នកកំពុងធ្វើដើម្បីធ្វើការជាមួយសហគមន៍មូលដ្ឋាននិងរដ្ឋាភិបាលលើគម្រោងទីក្រុងរាមបានទេ?

កញ្ញា ចរិយា

លោក KHONG WENG FOOK ៖​

រឿងដំបូងដែលយើងត្រូវសួរខ្លួនឯងគឺថា តើគម្រោងនេះនឹងក្លាយជាគម្រោងរយៈពេលខ្លី ដែលគ្រាន់តែកសាងហើយរួចជាស្រេច ឬយើងបានប្តេជ្ញាចិត្តសម្រាប់ផលប្រយោជន៍រយៈពេលវែង ឬយ៉ាងណា។ ចាប់តាំងពីពេលដំបូង ពួកយើងតែងតែប្តេជ្ញាចិត្តសម្រាប់​រយៈពេលវែង។ ហេតុនេះហើយទើបវាជាមូលហេតុដែលសហគមន៍ពិតជាមានសារៈសំខាន់ចំពោះយើង ហើយក៏ជាមូលហេតុដែលមានការចូលរួមរវាងអ្នកពាក់ព័ន្ធសំខាន់ៗទាំងអស់ក្នុងការរួមចំណែកក្នុងផែនការមេរបស់គម្រោងនេះ។ យើងកំពុងធ្វើការជាមួយអ្នកជំនាញប្រកបដោយចីរភាព ដើម្បីធានាថាដំណោះស្រាយដែលត្រឹមត្រូវសម្រាប់ប្រទេសកម្ពុជាត្រូវបានអនុវត្តតាំងពីដំបូងមក។ ការធ្វើផែនការចរាចរណ៍ដែលជម្រុញឱ្យមានការជិះកង់ និងថ្មើរជើងកាន់តែច្រើន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការបំពុលពីរថយន្ត។ ហើយដោយសារតែតម្លៃថាមពលក៏អាចមានតម្លៃខ្ពស់ផងដែរនៅក្នុងប្រទេសកម្ពុជា យើងកំពុងរិះរកវិធីជាច្រើនដើម្បីប្រើប្រាស់ថាមពលដែលអាចកែច្នៃឡើងវិញ និងបច្ចេកវិទ្យាបៃតងដែលមិនត្រឹមតែធ្វើឱ្យមាននិរន្តរភាពហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបានថា ទីក្រុងរាមនឹងចូលរួមចំណែកដល់គម្រោងអនាគតបៃតងប្រកបដោយនិរន្តរភាពផងដែរ។ ខ្ញុំចង់នាំយកការអនុវត្តល្អបំផុតនៅក្នុងវិស័យនេះពីប្រទេសចិន សិង្ហបុរី ហុងកុង និងសហរដ្ឋអាមេរិចមកកាន់ប្រទេសកម្ពុជា។ ឥឡូវនេះខ្ញុំកំពុងស្វែងរកអ្នកជំនាញនៅក្នុងតំបន់ទាំងនេះ ដើម្បីធ្វើការរួមគ្នាក្នុងការបង្កើតវាកើតឡើង។

លោក KHONG WENG FOOK

កញ្ញា ចរិយា៖

 វិសមភាពគឺជាប្រធានបទដ៏ក្តៅគគុកមួយនៅក្នុងតំបន់ទាំងមូលនេះ ជាពិសេសនៅពេលមានការរីករាលដាលនៃជម្ងឺនេះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងទៅលើយុវជនវ័យក្មេង និងសមត្ថភាពក្នុងការលូតលាស់របស់ពួកគេនៅក្នុងសង្គម។ អ្នក និងអ្នករៀបចំផែនការផ្សេងៗទៀតដែលនៅពីក្រោយគម្រោងទីក្រុងរាម បាននិយាយថាអ្នកចង់ប្រើឱកាសនេះដើម្បីជួយជំរុញសហគមន៍ឱ្យមានលក្ខណៈសមាហរណកម្មនិងមានសមធម៌ជាងមុន។ តើអ្នកនឹងធ្វើយ៉ាងដូចម្តេច?

កញ្ញា ចរិយា

លោក KHONG WENG FOOK ៖​

នេះគឺជាសំណួរដ៏ល្អមួយ ហើយវាពិតជាត្រឹមត្រូវដែលអ្នកធ្វើការចង្អុលបង្ហាញថាវាមានសារៈសំខាន់យ៉ាងណា ជាពិសេសនៅពេលដែលជីវិតរបស់ប្រជាជនជាច្រើនត្រូវបានរំខានដោយរោគរាតត្បាត។ ដូចជានិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី ដែលជាផ្នែកមួយនៃផែនការមេតាំងពីដំបូងមកម្ល៉េះ ការផ្ទេរជំនាញ ការបណ្តុះបណ្តាល និងការអភិវឌ្ឍ ដែលយើងមើលឃើញថាជាអ្វីមួយដែលយើងកំពុងធ្វើមិនត្រឹមតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែដើម្បីជួយដល់សហគមន៍ដ៏ធំមួយ។ យើងមានគម្រោងបង្កើតវិទ្យាស្ថានបណ្តុះបណ្តាលដែលនឹងជួយអភិវឌ្ឍន៍ដល់បុគ្គលិកផ្នែកសេវាកម្មរបស់យើង និងកសាងជំនាញនៅក្នុងវិស័យបដិសណ្ឋារកិច្ច។ យើងកំពុងស្វែងរកដៃគូក្នុងតំបន់សម្រាប់ការអប់រំវិជ្ជាជីវៈដែលល្អសម្រាប់យុវជននៅខេត្តព្រះសីហនុ ព្រោះវានឹងជួយរៀបចំពួកគេឱ្យកាន់តែប្រសើរឡើងសម្រាប់ឱកាសការងារជាច្រើននៅក្នុងវិស័យសេវាកម្ម មិនថាជាមួយពួកយើង ឬអ្នកផ្សេងទៀតនៅក្នុងតំបន់នោះទេ។​ នេះគឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់ពួកយើង ដែលយើងបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់និងសាធារណជនជាច្រើនឱ្យមកចូលរួមសហការក្នុងដំណើរការនេះ។ ដើម្បីសម្រេចបាននូវជំហាននេះ យើងនឹងចេញផ្សាយគោលការណ៍ ESG (បរិស្ថាន សង្គម និងអភិបាលកិច្ច) ដំបូងរបស់ពួកយើង ដែលនឹងបង្ហាញពីការប្តេជ្ញាចិត្តពិតរបស់យើងចំពោះគោលដៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការកាត់បន្ថយវិសមភាពនៅកម្ពុជា។

លោក KHONG WENG FOOK 


កញ្ញា ចរិយា៖

យោងទៅតាមទំហំដ៏ធំនៃគម្រោងនេះ និងអ្វីៗដែលអ្នករំពឹងថានឹងបានសម្រេច អាចជួយពន្យល់ខ្ញុំបន្ថែមឱ្យកាន់តែច្បាស់ពីដំណើរការដែលអ្នកអាចមើលឃើញនេះ ថាតើវាអាចឈានទៅដល់កំរិតណា។ នៅពេលដែលខ្ញុំត្រលប់មកក្រុងព្រះសីហនុនៅឆ្នាំ ២០២៥, ២០៣៥ និងម្តងទៀតនៅឆ្នាំ ២០៤៥ តើខ្ញុំគួររំពឹងថានឹងបានឃើញអ្វីខ្លះ?

កញ្ញា ចរិយា

លោក KHONG WENG FOOK ៖​

នៅឆ្នាំ២០២៥ អ្នកនឹងឃើញដំណាក់កាលទី១នៃ​ទីក្រុងរាម​​​​​បញ្ចប់រួចរាល់ដោយមានហេដ្ឋារចនាសម្ព័ន្ធនិងគ្រឿងបរិក្ខារជាច្រើនរួចជាស្រេច ដែលពិតជាគួរឱ្យរំភើបណាស់។ អ្នកនឹងឃើញប្រជាជនក្នុងស្រុកជាច្រើនឈានទៅរកការអភិវឌ្ឍនិងកម្រិតការងារមានការកើនឡើង ដែលជាកត្តាបន្ថែមដ៏ល្អមួយជម្រុញដល់សេដ្ឋកិច្ចក្នុងស្រុក។ ហើយអ្នកក៏នឹងឃើញពីអត្ថប្រយោជន៍នៃអ្វីៗដែលកើតឡើងនៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍ដូចជាពួកយើងអាចធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍មូលដ្ឋាន និងជាដៃគូសហការជាមួយរាជរដ្ឋាភិបាល។ ជាថ្មីម្តងទៀត យើងមិនអាចជោគជ័យនោះទេ បើយើងមិនធ្វើវាឱ្យបានល្អ ។​ បន្ទាប់មក នៅពេល១០ឆ្នាំក្រោយ អ្នកនឹងឃើញនូវអ្វីដែលយើងហៅថា“ដំណាក់កាលទី១” បានលេចចេញជារូបរាងច្បាស់លាស់ ដែលជាការអភិវឌ្ឍលើទំហំដី៤០០ហិកតា ហើយនៅពេលដំណាក់កាលទី១រួចរាល់ ១០ឆ្នាំក្រោយទៀត ដំណាក់កាលទី២នឹងចាប់ផ្តើមអភិវឌ្ឍន៍លើទំហំដី៤០០ហិកតាបន្ថែមទៀត អ្នកនឹងឃើញទីក្រុងថ្មីលេចចេញជារូបរាងឡើង ។​ ទីក្រុងរាមកំពុងលេចចេញជារូបរាង ហើយវាកាន់តែមានភាពងាយស្រួលជាងមុនក្នុងការធ្វើដំណើរពីក្រុងព្រះសីហនុមកកាន់ទីនេះ ឥឡូវនេះយើងចំណាយពេលប្រហែល៨នាទីប៉ុណ្ណោះពីអាកាសយានដ្ឋាន ដោយសារតែមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ពួកយើង ហើយជាកត្តាតែមួយគត់ជួយធ្វើឱ្យប្រសើរឡើងថែមទៀតនាពេលអនាគត។ នៅពេលទីក្រុងរាមថ្មីត្រូវបានសាងសង់ក្នុងរយៈពេល ១៥-២០ឆ្នាំបន្ទាប់ យើងនឹងឃើញពីរបៀបដែលទីក្រុងចាស់និងទីក្រុងថ្មីនេះបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ប្រាកដណាស់ យើងមានការងារជាច្រើន ប៉ុន្តែក៏ដោយសារតែសក្តានុពលដ៏ធំធេងរបស់ប្រជាជន ទីកន្លែង និងគម្រោងនេះហើយដែលជាមូលហេតុដែលធ្វើឱ្យខ្ញុំស្រឡាញ់អ្វីដែលខ្ញុំធ្វើ៕

លោក KHONG WENG FOOK
https://s9.kh1.co/__image/w=650,h=363,q=100/6a/6ab4725fc2b5473b34871a778e7ffd260147ec07.jpeg



Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T