ក្រុមហ៊ុនឈេហ្វរ៉ុន ស្វាគមន៍អាជីវកម្មហ្រ្វេនឆាយ ស្តារ ម៉ាត លើកដំបូងនៅស្ថានីយកាល់តិចសែនសុខ

//s9.kh1.co/a2/a2ce8339bb211713b2e3f844aefd9e4d53c0f4a8.jpg
សង្គម

 ១៨-តុលា-២០២៣ ២ល្ងាច · ៦ ខែមុន

នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា)លីមីធីត បានប្រារព្ធពិធីសម្ពោធរូបភាពថ្មីនៃហាងទំនិញស្តារម៉ាត និងស្ថានីយប្រេងឥន្ធនៈកាល់តិច សែនសុខ ព្រមទាំងស្វាគមន៍អាជីវកម្មហ្វ្រេនឆាយលើកដំបូងរបស់ហាង បន្ទាប់ពីបានធ្វើការកែលម្អរួចរាល់។

រាជធានីភ្នំពេញ៖ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣ នេះ ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា)លីមីធីត បានប្រារព្ធពិធីសម្ពោធរូបភាពថ្មីនៃហាងទំនិញស្តារម៉ាត និងស្ថានីយប្រេងឥន្ធនៈកាល់តិច សែនសុខ ព្រមទាំងស្វាគមន៍អាជីវកម្មហ្វ្រេនឆាយលើកដំបូងរបស់ហាង បន្ទាប់ពីបានធ្វើការកែលម្អរួចរាល់។ ឥឡូវនេះអតិថិជនអាចរីករាយនឹងសោភ័ណភាពថ្មី សុវត្ថិភាព និងសេវាកម្មដ៏ល្អប្រសើរជាងមុននៅស្ថានីយ និងហាងបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ដើម្បីបង្កើនបទពិសោធន៍ថ្មី ជូនដល់អតិថិជននៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្រុមហ៊ុនឈេហ្វរ៉ុន នឹងពង្រីកសាខា ហាងទំនិញស្តារម៉ាត នៅតាមស្ថានីយនានា ជាលក្ខណៈហ្វ្រេនឆាយ នៅទូទាំងប្រទេសកម្ពុជា។ បន្ទាប់ពីការដាក់ដំណើរការអាជីវកម្មជាង១០ឆ្នាំកន្លងមក រូបយីហោហាងទាំងអស់នឹងត្រូវផ្លាស់ប្ដូរថ្មីយ៉ាងទំនើប មានទីធ្លាធំជាងមុន ការបែងចែកកន្លែងប្រកបដោយប្រសិទ្ធភាពជាងមុន និងការចូលប្រើប្រាស់កាន់តែងាយស្រួលសម្រាប់អតិថិជន ហើយហាងស្តារម៉ាតមួយចំនួន នឹងបើកដំណើរការ២៤ម៉ោងក្នុងមួយថ្ងៃ ដើម្បីផ្តល់ជូនអតិថិជននូវទំនិញប្រើប្រាស់ប្រចាំថ្ងៃ អាហារ និងភេសជ្ជៈ ជាពិសេស Coffee Plus ដ៏ល្បីរបស់កាល់តិច ដែលផ្តល់ជូនលោកអ្នកលើសពីកាហ្វេទៅទៀត។

រូបភាព
រូបភាព

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍សម្ភោធរូបភាពថ្មីនៃហាងទំនិញស្តារម៉ាត  និងស្ថានីយកាល់តិចសែនសុខ នេះហាងនឹងមានប្រូម៉ូសិនជាច្រើននៅពេលលោកអ្នកទិញទំនិញ ដូចជា ការបញ្ចុះតម្លៃ និងការផ្ដល់ជូនកាដូជាច្រើន។ ជាមួយនឹងការបង្កើតហាងស្តារម៉ាតថ្មីៗបន្ថែមទៀត នៅតាមស្ថានីយកាល់តិចទូទាំងប្រទេស សូមកុំភ្លេចស្វែងរក​ហាងស្តារម៉ាត នៅស្ថានីយកាល់តិចដែលនៅជិតលោកអ្នក។

រូបភាព
រូបភាព
រូបភាព
រូបភាព

ស្ថានីយកាល់តិចខិតខំយ៉ាងខ្ជាប់ខ្ជួនក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួន នូវកម្រិតប្រេងឥន្ធនៈដ៏ល្អបំផុត ជាមួយនឹងសារធាតុបន្ថែមផ្តាច់មុខ៖ Techron® ដែលផ្តល់ថាមពលសម្អាតគ្មានគូប្រៀប ធ្វើឱ្យម៉ាស៊ីនយានយន្តស្អាតជាងមុន និងទទួលបានបទពិសោធន៍រីករាយរាល់ពេលធ្វើដំណើរ។ ស្ថានីយ  ក៏ផ្តល់ភាពងាយស្រួលដល់អតិថិជនផងដែរ ដូចជាការទទួលយករាល់ប្រភេទនៃការទូទាត់ទាំងអស់ រួមទាំងការទូទាត់តាម QR កូដ និងតាមទូរស័ព្ទដៃ។

រូបភាព
រូបភាព
រូបភាព
រូបភាព

សូមអញ្ជើញលោកអ្នកចូលប្រើប្រាស់សេវាកម្មនៅស្ថានីយកាល់តិចឥឡូវនេះ ដើម្បីទទួលយកបទពិសោធន៍ថ្មីនៃការចាក់ប្រេងឥន្ធនៈ ដែលមានគុណភាពខ្ពស់ ទទួលទានភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ Coffee Plus និងទិញទំនិញជាច្រើនមុខនៅហាងស្តារ ម៉ាត បានយ៉ាងងាយស្រួល។

ក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនផលិតថាមពលឈានមុខគេមួយក្នុងពិភពលោក។ ក្រុមហ៊ុនជឿជាក់ថា ថាមពលដែលមានតម្លៃសមរម្យ ជាទីទុកចិត្ត និងស្អាតបំផុត គឺចាំបាច់សម្រាប់ការរីកចម្រើនលូតលាស់របស់មនុស្ស។ សព្វថ្ងៃក្រុមហ៊ុន ឈេហ្វរ៉ុន ផលិតប្រេងឆៅ ឧស្ម័នធម្មជាតិ ប្រេងឥន្ធនៈ ប្រេងរំអិល គីមីឥន្ធនៈ សារធាតុបន្ថែម និងអភិវឌ្ឍបច្ចេកវិទ្យាអាជីវកម្ម និងឧស្សាហកម្មរបស់ខ្លួនឱ្យរីកចម្រើន។ គោលបំណងរបស់ក្រុមហ៊ុនឈេហ្វរ៉ុន គឺធ្វើការផ្តោតលើការកាត់បន្ថយអាំងតង់ស៊ីតេ កាបូននៅក្នុងប្រតិបត្តិការ និងវិនិយោគជាមួយការរីកចម្រើននៃអាជីវកម្មកាបូនទាប នៅក្នុងឥន្ធនៈ កកើតឡើងវិញ   អ៊ីដ្រូសែន ការទាញយកនិងបញ្ចេញចោលកាបូន និងបច្ចេកវិទ្យាថ្មីៗផ្សេងទៀត៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T