ពិតមែនឬ? អ្នកជំនាញថា ជំងឺកូវីដ១៩ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមរយៈផោម​

//s9.kh1.co/11/11990c0050ebed6b105357db419e515a7d502173.jpg
សង្គម

 ២៣-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតមែនឬ? អ្នកជំនាញអូស្រ្តាលីថា ជំងឺកូវីដ១៩ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សតាមរយៈផោម​

អូស្រ្តាលី៖ វីរុសកូវីដ១៩ បានធ្វើឱ្យពិភពលោកស្ថិតក្នុងសភាពភ័យខ្លាច ដោយមនុស្សម្នាទាំងអស់ តម្រូវឱ្យពាក់ម៉ាស និងអនុវត្តវិធានការពារ និង បង្ការនឹងវីរុសដ៏កំណាចមួយនេះ ចាត់វិធានការផ្សេងៗ ដើម្បីរក្សាកុំឱ្យមានការឆ្លងវីរុសមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាយ៉ាងក៏ដោយ អ្នកជំនាញ បានមានប្រសាសន៍ថា លទ្ធភាពដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ តាមរយៈខ្យល់ផោមពីអ្នកដែលផ្ទុកវីរុសកូវីដ១៩ យ៉ាងកំបាំងមុខ។

វេជ្ជបណ្ឌិតជនជាតិអូស្ត្រាលីម្នាក់ឈ្មោះ Andrew Tagg ធ្លាប់បានបង្ហាញនៅក្នុងPodcastថ្មីៗនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋអំពីទំនាក់ទំនងដែលអាចកើតមានរវាងភាពធូររលុង និងការឆ្លងរាលដាលនៃការឆ្លងមេរោគនេះ។ ខណៈដែលក្រុមគ្រូពេទ្យនិយាយអំពីការការពារទូទាំងប្រទេស ដោយប្រើប្រាស់ម៉ាស ដោយបន្ថែមថា ការចេញក្រៅដោយគ្មានស្លៀកសម្លៀកបំពាក់ត្រឹមត្រូវមិនសូវបិទជិត ពិតជាអាចនាំឱ្យមានការរីករាលដាលនៃការឆ្លងវីរុសកូវីដ១៩ ដ៏អាក្រក់។

លោកវេជ្ជបណ្ឌិតរូបនេះ ក៏ស្នើផងដែរ ក្រៅពីការអនុវត្តវិធានការការពារកូវីដ១៩ គឺមិនត្រូវផោមដាក់គ្នា។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

ខ្ញុំគិតថាយើងគួរតែអនុវត្ត ពាក់ព័ន្ធនឹងការរក្សាគម្លាតសង្គម បានដោយសុវត្ថិភាពនោះគឺ មនុស្សរាល់គ្នាមិនត្រូវផោមដាក់មនុស្សផ្សេងទៀត និងស្លៀកពាក់ខោស្តើងៗ ឬខ្លួនទទេនោះឡើយ។

លោកវេជ្ជបណ្ឌិត Andrew Tagg

លោកវេជ្ជបណ្ឌិតរូបនេះ បានឱ្យដឹងទៀតថា៖ ទោះបីជាមនុស្សមិនចូលចិត្តផោមដាក់គ្នា តែផោមដូចជាលាមក ផ្ទុកនូវសារធាតុខ្យល់ឧស្ម័នពុល ដែលមានលទ្ធភាពចម្លង និងជាភ្នាក់ងារចម្លងវីរុសផងដែរ។ ដើម្បីគាំទ្រការអះអាងរបស់លោក លោកវេជ្ជបណ្ឌិត Tagg ក៏បានធ្វើការស្រាវជ្រាវលើអ្នកជំងឺវិជ្ជមានកូវីដ១៩ ហើយបានរកឃើញថា ៥៥ ភាគរយនៃពួកគេមានផ្ទុកវីរុសនៅក្នុងលាមករបស់ពួកគេ។

ការឆ្លងតាមរយៈលាមកគឺជាអ្វីមួយដែលអ្នកជំនាញបានព្រមាន កាលពីពេលកន្លងមកផងដែរ ដោយបញ្ជាក់ថា ភ្នាក់ងារចម្លងភាគច្រើន ទាំងអ្នកជំងឺមានរោគសញ្ញានិងគ្មានរោគសញ្ញា និងសំណល់នៃវីរុសដែលត្រូវបានគេសង្កេតឃើញនៅក្នុងលាមករបស់អ្នកជំងឺកូវីដ១៩មួយចំនួនផងដែរ។

កាលពីមុន មានការសិក្សាមួយចំនួន បានបង្ហាញថា ផោមជួយជំរុញការលូតលាស់របស់វីរុស ដោយធ្វើជួយវីរុសទាំងនោះ ធ្វើដំណើរបានឆ្ងាយ ហើយថែមទាំងចម្លងវីរុសក្នុងប្រវែងវែងផងដែរ។ តែយ៉ាងណា ពុំមានការគាំទ្រពេញលេញ ត្រូវបានរកឃើញទាក់ទងនឹងការលូតលាស់នៃវីរុស។

អ្នកស្រាវជ្រាវ ក៏បានបង្ហាញផងដែរថាអ្វីដែលអាចធ្វើឱ្យមនុស្សមានសុវត្ថិភាពពីការឆ្លងនោះ គឺសម្លៀកបំពាក់ដែលយើងស្លៀកខោនិងខោទ្រនាប់ ពិតជាអាចជួយកាត់បន្ថយហានិភ័យនៃការឆ្លងតាមរយៈការទប់ផោម និងបានព្រមានប្រជាជនពីការផោមដោយគូទទទេ។ ការអះអាងដូចគ្នានេះដែរ ត្រូវបានគាំទ្រដោយ មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារមេរោគឆ្លង នៅដើមឆ្នាំនេះ ដែលវីរុសនេះបានចាប់ផ្តើមរីករាលដាលដំបូង នៅក្នុងប្រទេសទីក្រុង វូហាន ប្រទេសចិន៕

ប្រភព៖ Time of India

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T