ឃើញលេងល្អ! Barca ចង់បាន កីឡាករជួរមុខនៃក្រុមឥន្ទ្រីដែកអាល្លឺម៉ង់រូបនេះ

//s9.kh1.co/0b/0b5b406b547bffd08f8ebe79988ba5fc427a8fa2.jpg
កីទ្បា

 ២២-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Barcelona ចាប់អារម្មណ៍ចង់បាន Robin Gosens Barcelona សម្លឹងចង់បាន Robin Gosens

អេស្ប៉ាញ៖ ព័ត៌មានចចាមអារ៉ាមទាក់ទងនឹងការទិញកីឡាករនៅតែផ្ទុះឡើងបើទោះបីជាពេលនេះជាពេលដែលព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា Euro 2020 កំពុងប្រកួតក៏ដោយ ដែលលើកនេះមានពាក្យខ្សឹបខ្សៀវថា ក្លិបអ្នកមានបុណ្យ Barcelona កំពុងចាប់អារម្មណ៍ចង់បានខ្សែការពារ Robin Gosens នៃក្រុមឥន្ទ្រីដែកអាល្លឺម៉ង់ និងបច្ចុប្បន្នកំពុងលេងឲ្យ Atalanta ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Robin Gosens 
ខ្សែការពារ Robin Gosens 

Gosens រកបាន១គ្រាប់ចុងម៉ោងបំបាក់ ព័រទុយកាល់ ៤ ទល់នឹង ២ ក្នុងការប្រកួតវគ្គចែកពូលព្រឹត្តិការណ៍ Euro 2020 ដែលធ្វើឲ្យមានការសរសើរពីសំណាក់អ្នកគាំទ្រមិនដាច់ពីមាត់។

ខ្សែការពារ Robin Gosens តែតបញ្ចូលទី
ខ្សែការពារ Robin Gosens តែតបញ្ចូលទី

យោងតាម Diario Sport គឺ Barcelona កំពុងសម្លឹងឃើញកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ ខណៈកុងត្រារបស់គេជាមួយ Atalanta នឹងផុតកំណត់នៅរដូវក្ដៅឆ្នាំ២០២៣ នេះហើយ។

ខ្សែការពារ Robin Gosens 
ខ្សែការពារ Robin Gosens 

គេជឿថា Atalanta អាចនឹងលក់ខ្សែការពារវ័យ២៦ឆ្នាំរូបនេះក្នុងតម្លៃខ្លួនជាង៣៥លានអឺរ៉ូ(ស្មើនឹងប្រមាណ៤១.៦លានដុល្លារ)ដោយ Barcelona គ្រោងយករូបគេមកជំនួសខ្សែការពារ Jordi Alba

ខ្សែការពារ Robin Gosens 
ខ្សែការពារ Robin Gosens 

យ៉ាងណាមិញ មិនមែនមានតែ Barcelona ទេដែលចាប់អារម្មណ៍ Robin Gosens ព្រោះក្លិប Borussia Dortmund ក៏កំពុងតាមមើលកីឡាកររូបនេះដែរ៕

ខ្សែការពារ Robin Gosens 
ខ្សែការពារ Robin Gosens 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T