សុំខ្លាចហើយ! Nesta សារភាពថាពិតជាខ្មាស មិនហ៊ានលេងតទល់នឹងខ្សែប្រយុទ្ធរូបនេះឡើយ

//s9.kh1.co/a7/a77e674592923428cf7b4a4fc31006907f8e70d1.jpg
កីទ្បា

 ២២-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Nesta ថា Messi ធ្លាប់លត់គេយ៉ាងអស់សភាព

អ៊ីតាលី៖ លោក Alessandro Nesta ដែលជាអតីតកីឡាកររបស់ AC Milan បាននិយាយថា ខ្សែប្រយុទ្ធ Lionel Messi គឺជាកីឡាករដែលលោកមិនចង់ជួបបំផុតហើយគេនេះជាអ្នកធ្វើឲ្យលោកអាម៉ាស់មុខដោយលត់លោកយ៉ាងចាស់ដៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Alessandro Nesta
លោក Alessandro Nesta
ខ្សែប្រយុទ្ធ Lionel Messi
ខ្សែប្រយុទ្ធ Lionel Messi

Nesta ចាត់ទុកជាខ្សែការពារឆ្នើមមួយរូប ដែលធ្លាប់ឈ្នះពាន បាល់ទាត់ពិភពលោកជាមួយក្រុមជម្រើសជាតិអ៊ីតាលីនៅឆ្នាំ២០០៦ ប៉ុន្តែយ៉ាងណាមិញលោកចងចាំមិនភ្លេចថា ក្នុងការប្រកួតក្របខណ្ឌ Champions League រដូវកាល ២០១១-២០១២ គឺ កាលណោះ AC Milan ត្រូវលេងជាមួយ Barcelona ដែលធ្វើឲ្យលោកបានជួប Messi ។

ខ្សែប្រយុទ្ធ Lionel Messi និង Alessandro Nesta 
ខ្សែប្រយុទ្ធ Lionel Messi និង Alessandro Nesta 

លោក Nesta បានបង្ហើបថាកាលណោះលោកព្យាយាមប៉ះទង្គិចជាមួយ Messi តែបែរជាដួលខ្លួនឯងយ៉ាងអស់សភាព។

ខ្សែប្រយុទ្ធ Lionel Messi និង Alessandro Nesta 
ខ្សែប្រយុទ្ធ Lionel Messi និង Alessandro Nesta 

Nesta បានថ្លែងប្រាប់ Calciatori Brutti ថា៖

កាលណោះខ្ញុំបានទាត់ Messi តែបែរជាដួលលើដីខ្លួនឯង និងមានអារម្មណ៍ថាអស់កម្លាំងរហូតខ្ញុំបែកអំពិលអំពែក។ ខ្ញុំបើកភ្នែកមកវិញឃើញថាគេបានឈោងដៃមកឲ្យខ្ញុំចាប់ទៅហើយ កន្លែងនោះហើយដែលគេបានលត់ខ្ញុំយ៉ាងចាស់ដៃ។ អ្នកយល់មែនទេ? ខ្ញុំដេកដី បន្ទាប់ពីពីរនាទី ខ្ញុំក៏បើកភ្នែក ខ្ញុំមើលពីមុខគេ បន្ទាប់មកមើលដៃដែលហុចមកឲ្យខ្ញុំ។ គេចង់ទាញខ្ញុំឲ្យក្រោកឡើងវិញ។ ពិតណាស់ គេបានបំផ្លាញខ្ញុំយ៉ាងអស់សភាពតែម្ដង។

លោក Alessandro Nesta 
លោក Alessandro Nesta
លោក Alessandro Nesta

បន្ថែមពីលើនេះដែរ លោក Alessandro Nesta ក៏បានបង្ហើបដែរថារវាង Lionel Messi និង Cristiano  Ronaldo គឺលោកមិនចង់ជួបប្រកួតជាមួយ Messi ទេ។

ខ្ញុំធ្លាប់លេងទល់នឹង Messi និង Ronaldo ។ Messi ពិតជាអស្ចារ្យខ្លាំងណាស់ ខណៈ Ronaldo រកបាន៤០គ្រាប់ក្នុងមួយឆ្នាំ ដូច្នេះពួកគេសុទ្ធតែមានចំណុចខ្លាំងរៀងខ្លួនតែបើឲ្យខ្ញុំរើសគឺខ្ញុំមិនចង់ប្រកួតតទល់ជាមួយ Messi ឡើយ៕

លោក Alessandro Nesta
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 

ប្រភពgoal

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T