កសិករឥណ្ឌាពីរនាក់ ដាំផ្លែស្វាយដ៏មានតម្លៃខ្ពស់បំផុត ដោយមិនដឹងខ្លួន

//s9.kh1.co/b6/b66cbd0dc2b72c7da3584a91a62d43fe1cb1003c.jpg
សង្គម

 ២១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បងប្អូនប្រុសកសិករពីរនាក់ មកពីប្រទេសឥណ្ឌា បានដាំផ្លែស្វាយប្រភេទម៉្យាង ដែលមានតម្លៃខ្ពស់បំផុត ដោយមិនដឹងខ្លួន បន្ទាប់ពីទិញបរិភោគពីអ្នកមិនស្គាល់មុខម្នាក់ នៅលើរថភ្លើង។

ឥណ្ឌា៖ បងប្អូនប្រុសកសិករពីរនាក់ មកពីប្រទេសឥណ្ឌា បានដាំផ្លែស្វាយប្រភេទម៉្យាង ដែលមានតម្លៃខ្ពស់បំផុត ដោយមិនដឹងខ្លួន បន្ទាប់ពីទិញបរិភោគពីអ្នកមិនស្គាល់មុខម្នាក់ នៅលើរថភ្លើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ក្នុងចំណោមកសិករទាំងពីរខាងលើ មានឈ្មោះថា Singh Parhar បានស្ថិតនៅលើរថភ្លើងមួយខ្សែ ឆ្ពោះទៅកាន់ទីក្រុង Chennai កាលពី២ ឬ៣ឆ្នាំមុន។ ខណៈពេលនោះ មានអ្នកដំណើរម្នាក់បានសួរគាត់ថា តើចង់ទិញផ្លែស្វាយពិសេសក្នុងតម្លៃ៣៣ដុល្លារអាមេរិកឬអត់ ហើយគាត់ក៏យល់ព្រមទិញ។ លុះពេលយកគ្រាប់មកដាំដំបូងៗ គាត់មិនបានចាប់អារម្មណ៍អ្វីឡើយ រហូតដល់ក្រោយមក គាត់សង្កេតឃើញថា ដើមមានសភាពខុសប្លែកពីដើមស្វាយទូទៅ និងសម្បកផ្លែមានពណ៌ស្វាយយ៉ាងស្រស់ស្អាត។

ទន្ទឹមនឹងនោះដែរ មានអ្នកចង់ទិញផ្លែស្វាយពីគាត់ ដែលហ៊ានឲ្យតម្លៃដ៏ខ្ពស់ ក្នុងមួយផ្លែតម្លៃ២៦៣ដុល្លារអាមេរិក។ ហើយមិនយូរប៉ុន្មាន ទើបគាត់ដឹងថា ផ្លែស្វាយនេះជាប្រភេទពូជ Miyazaki ដែលគេដាក់លក់ដេញថ្លៃពិសេសក្នុងប្រទេសជប៉ុន និងមានដើមកំណើតមកពីខេត្ត Miyazaki លើកោះ Kyushu ភាគខាងត្បូងនៃប្រទេសជប៉ុន។

យ៉ាងណាមិញ ក្រោយពីដឹងច្បាស់សព្វគ្រប់រួចមក លោក Singh Parhar បានជួលអ្នកការពារដាំណាំផ្លែស្វាយ ដោយចំណាយអស់ចំនួន១០៨ដុល្លារអាមេរិកជារៀងរាល់ខែផងដែរ ចៀសវាងមានជនខិលខូចចូលលួចបេះយកទៅលក់បន្ដ៕

សូមទស្សនារូបភាពខាងក្រោម៖

បងប្អូនកសិករទាំងពីរ
បងប្អូនកសិករទាំងពីរ
ផ្លែស្វាយតម្លៃខ្ពស់
ផ្លែស្វាយតម្លៃខ្ពស់
ផ្លែស្វាយតម្លៃខ្ពស់
ផ្លែស្វាយតម្លៃខ្ពស់
ផ្លែស្វាយតម្លៃខ្ពស់
ផ្លែស្វាយតម្លៃខ្ពស់

ប្រភព: ladbible.com

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T