ចេះតែមាន! មនុស្សរាប់ម៉ឺននាក់ដាក់ញត្តិ បញ្ឈប់មហាសេដ្ឋី Amazon មិនឱ្យត្រលប់មកផែនដីវិញ ក្រោយធ្វើដំណើរទៅលំហអវកាស

//s9.kh1.co/1d/1d56d25c67424cd75284f93d338f86196f66a2a3.jpg
បច្ចេកវិទ្យា

 ២១-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សជាង41,000នាក់បានចុះហត្ថលេខាលើញត្តិ អំពាវនាវឱ្យបញ្ឈប់លោក Jeff Bezos មិនឱ្យវិលត្រឡប់មកផែនដីវិញ

បរទេស៖ មនុស្សជាង41,000នាក់បានចុះហត្ថលេខាលើញត្តិ អំពាវនាវឱ្យបញ្ឈប់លោក Jeff Bezos មិនឱ្យវិលត្រលប់មកផែនដីវិញ បន្ទាប់ពីធ្វើដំណើរទៅទីអវកាសនៅខែក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bezos ស្ថាបនិកក្រុមហ៊ុនអវកាស Blue Origin បាននិយាយកាលពីថ្ងៃទី7 ខែមិថុនាថា លោកនិងបងប្រុសលោកឈ្មោះ Mark Bezos នឹងទៅលេងទីអវកាសតាមយាន New Shepard នៅថ្ងៃទី20 ខែកក្កដា ដែលជាការហោះហើរដឹកអ្នកដំណើរដំបូងរបស់ក្រុមហ៊ុន។

បីថ្ងៃបន្ទាប់ពីការប្រកាសរបស់ Bezos ញត្តិចំនួនពីរត្រូវបានបង្កើតឡើងដើម្បីព្យាយាមរារាំងមិនឱ្យមហាសេដ្ឋីរូបនេះត្រលប់ចូលមកផែនដីវិញ។ ញត្តិទាំងពីរនេះបានប្រមូលអ្នកចុះហត្ថលេខារាប់ពាន់នាក់ ក្នុងរយៈពេលតែ10ថ្ងៃប៉ុណ្ណោះ។

មានមនុស្សជាង23,000នាក់បានចុះហត្ថលេខាលើញត្តិមួយរបស់គេហទំព័រ Change.org ដែលមានចំណងជើងថា៖ កុំអោយ Jeff Bezos វិលត្រលប់មកផែនដីវិញ។

ញត្តិនោះបាននិយាយថា មហាសេដ្ឋីមិនគួរមានទេ…នៅលើផែនដីឬក្នុងលំហ ប៉ុន្តែគួរតែនៅក្នុងលំហទៅ។

ចំណែកញត្តិមួយទៀតមានចំណងជើងថា ញត្តិដើម្បីមិនអនុញ្ញាតឱ្យ Jeff Bezos ចូលមកផែនដីវិញ បានប្រមូលហត្ថលេខាជាង18,000 ហើយកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស។

ញត្តិទាំងពីរមានគោលបំណងយកបានហត្ថលេខាគ្រប់ចំនួន25,000 ដែលធ្វើឱ្យពួកវាជាញត្តិកំពូលដែលត្រូវបានចុះហត្ថលេខាច្រើនជាងគេ នៅលើគេហទំព័រ Change.org៕

លោក Jeff Bezos
លោក Jeff Bezos
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T