អត់ច្រឡំគេសោះ! បុរសម្នាក់ បញ្ចាំងស្លាយមើលរឿងយ៉ាងរំភើយ នៅលើរថភ្លើង (មានវីដេអូ)

//s9.kh1.co/d3/d376388d922d2d85a760779e901ef89817feb7cb.jpg
សង្គម

 ២០-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការអស់សំណើចជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ បញ្ចាំងស្លាយមើលរឿងនៅលើរថភ្លើង។

អូស្ត្រាលី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល និងអស់សំណើចជុំវិញវីដេអូឃ្លីបមួយ ដែលថតបង្ហោះចែកចាយនូវសកម្មភាព បុរសម្នាក់ បញ្ចាំងស្លាយមើលរឿងនៅលើរថភ្លើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា វីដេអូឃ្លីបនេះ ត្រូវបានថតឡើងនៅលើខ្សែរថភ្លើងមួយក្នុងទីក្រុងស៊ីដនី នៃប្រទេសអូស្ត្រាលី ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាមរយៈ​វីដេអូឃ្លីប បង្ហាញឲ្យឃើញថា បុរសខាងលើ បាននាំយកឧបករណ៍បញ្ចាំងស្លាយ (Projector) ដើម្បីចាក់មើលរឿង Fast and The Furious 9 ដែលគាត់កំពុងស្ថិតនៅកៅអីជួរខាងមុខយ៉ាងស្ងប់ស្ងាត់ម្នាក់ឯង។ ទន្ទឹមនឹងនេះដែរ គាត់បានម៉ាស្សាដើមដៃ ដោយប្រើម៉ាស៊ីនផងដែរ ដែលមើលទៅហាក់ដូចជាមានក្ដីសុខណាស់ដូចនៅផ្ទះអីចឹង។

យ៉ាងណាមិញ ជុំវិញវីដេអូខាងលើនេះ ទទួលបានអ្នកចុចចូលទស្សនាយ៉ាងច្រើន ហើយក៏មានមហាជនមួយចំនួនបានបញ្ចេញមតិបែបលេងសើច ដោយលើកឡើងថា៖

ល្អណាស់ ដែលគាត់ដឹងពីការចំណាយពេលវេលាដ៏ត្រឹមត្រូវ។

មតិមហាជន

គាត់បានទិញសំបុត្ររថភ្លើងលំដាប់ខ្ពស់បំផុត៕

មតិមហាជន

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
ទិដ្ឋភាពក្នុងវីដេអូ
វីដេអូ

ប្រភព: ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T