កំហុសថែរក្សា ស្បែកមុខទាំង៤ ដែលធ្វើឲ្យរន្ធញើស កាន់តែរីកធំ

//s9.kh1.co/31/31132c72e8ffd5bfb5d8b5ebfb9164c44c326334.jpg
នារី

 ១៩-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

រន្ធញើសធំ ជាបញ្ហាមួយដែលនារីគ្រប់រូប មានការព្រួយបារម្ភជាខ្លាំង ព្រោះវាមិនត្រឹមតែបាត់បង់ ភាពស្រស់ស្អាតរបស់អ្នក ប៉ុណ្ណោះទេ វាក៏អាចធ្វើឲ្យអ្នក កាន់តែងាយឡើងមុនផងដែរ។

សម្រស់៖ យោងតាមអ្នកជំនាញ រន្ធញើសគឺជា ប្រហោងតូចៗ នៅក្នុងស្បែក ដែលទទួលខុសត្រូវ ក្នុងការគ្រប់គ្រងនិងបញ្ចេញជាតិពុល តាមរយៈបរិមាណប្រេងធម្មជាតិ។ ដោយសារតែស្ថានភាព ស្បែករបស់មនុស្សម្នាក់ៗ មិនដូចគ្នាទេ ដូច្នេះសុខភាពស្បែកមុខ ក៏មិនដូចគ្នាដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មូលហេតុចម្បង ដែលធ្វើឲ្យរន្ធញើសរីកធំ គឺដោយសារតែ កំហុសក្នុងពេល ដំណើរការថែរក្សាស្បែក របស់មនុស្សម្នាក់ៗ។ នៅពេលស្បែក មានជាតិខ្លាញ់ ឬស្ងួតពេក រន្ធញើសត្រូវធ្វើការជាច្រើន ដើម្បីធ្វើឲ្យស្បែកមាន សំណើមគ្រប់គ្រាន់។ សម្រាប់ស្បែកដែលមានជាតិខ្លាញ់ រន្ធញើសរបស់អ្នកនឹងបើកចំហរ ដើម្បីបញ្ចេញផលិតកម្មប្រេង ដែលផលិតលើសចេញមកក្រៅ។

 ហើយចំពោះ អ្នកដែលមានស្បែកស្ងួត រន្ធញើសរបស់អ្នក អាចលើសជាតិខ្លាញ់ ដោយការប្រើប្រាស់ ផលិតផលជាតិប្រេងខ្លាំងពេក ដើម្បីប្រឆាំងនឹងការខះជាតិទឹក វានឹងនាំឱ្យកើតមុនក្បាលខ្មៅ ឡើងមុនកប់ និងស្បែកមានជាតិខ្លាញ់គួរឱ្យខ្លាច។ បើអ្នកបណ្តោយកាន់តែយូរ ដោយមិនមាន ការព្យាបាលត្រឹមត្រូវទេ អ្នកនឹងទទួលបាន ស្ថានភាពកាន់តែអាក្រក់ទៅៗ ។

នេះជាកំហុសដែល ធ្វើឱ្យរន្ធញើសរបស់អ្នក ស្ទះនិងធំជាងមុន៖

១. ជំហាន នៃការថែរក្សាស្បែកខុស

មនុស្សជាច្រើន ដែលមានរន្ធញើសធំ និងស្បែកមានជាតិខ្លាញ់ កំពុងប្រើឧបករណ៍សំអាត និងសារជាតិកាត់ខ្លាំងពេក ជារៀងរាល់ថ្ងៃ វានឹងធ្វើឲ្យស្បែករបស់អ្នក មានសុខភាពកាន់តែខ្សោយទៅៗ។ ទន្ទឹមនឹងនេះ អ្នកគ្រាន់តែត្រូវការ ការសម្អាតពីរតង់ ជាមួយសារជាតិសំអាតស្រាលៗ ពីរដងក្នុងមួយថ្ងៃ ដើម្បីធានាថា ស្បែករបស់អ្នកត្រូវបានសម្អាតបានយ៉ាងល្អ និងគ្មានជាកខ្វក់នៅសេសសល់។

រូបភាពតំណាង
រូបភាពតំណាង

២- ការជូតសម្អាតស្បែកខ្លាំងពេក

ការរំញោចក្រពេញ Sebaceous ហួសកំរិត ដោយប្រើឧបករណ៍ត្រដុសលើផ្ទៃស្បែកខ្លាំងពេក វានឹងធ្វើឲ្យអ្នកទទួលបានលទ្ធផល ខុសពីការរំពឹងទុក។ អ្នកគួរប្រើតែសារធាតុគីមីណាដែលមានជាតិស្រាល​ ដូចជា AHA និងBHAជាដើម ដើម្បីបំបាត់ការកកស្ទះរន្ធញើស។ សារធាតុគីមីទាំងនេះ ពិតជាមានផលល្អសម្រាប់ស្បែកជាខ្លាំង បើអ្នកប្រើប្រាស់បានល្អ ទៅតាមការណែនាំ តាមប្រភេទស្បែកត្រឹមត្រូវ។

រូបភាពតំណាង
រូបភាពតំណាង

៣. មិនប្រើឡេការពារកម្តៅថ្ងៃ

ការមិនការពារស្បែកពីកាំរស្មីយូវី ជាមួយនឹងឡេការពារកម្តៅថ្ងៃ គឺជាកំហុសដ៏ធំបំផុតមួយ ដែលជះឥទ្ធិពលអាក្រក់យ៉ាងខ្លាំងដល់រន្ធញើស។ អ្នកត្រូវលាបឡេការពារកម្តៅថ្ងៃរាល់ថ្ងៃ និងគ្រប់ទីកន្លែងទាំងអស់​ មិនថានៅផ្ទះ ឬចេញទៅក្រៅនោះទេ។ ព្រោះការប៉ះពាល់ពីពន្លឺព្រះអាទិត្យ អាចបណ្តាលឱ្យស្បែក បាត់បង់ជាតិអេស្យូលីន និងកូឡាជែនដែលរក្សាសរសៃរបស់រន្ធញើសឱ្យរឹងមាំ។ 

រូបភាពតំណាង
រូបភាពតំណាង

៤. រំលងជំហានToner បន្ទាប់ពីសម្អាតមុខរួច

ចងចាំថាអ្នកមិនត្រូវរំលងជំហានណាមួយនៃការថែរក្សាស្បែកទេ ជាពិសេស ការប្រើ Toner បន្ទាប់ពីលាងសម្អាតមុខរួចទាំងពេលព្រឹក និងពេលយប់។ Toner គឺជាជំហានមួយ ដើម្បីសម្អាតឱ្យបានជ្រៅម្តងទៀត បន្ទាប់ពីការសម្អាតគ្រឿងសម្អាង និងលាងមុខចេញ ដើម្បីធានាថាភាពកខ្វក់លែងមាន នៅលើស្បែកទៀតហើយ ដូច្នេះរន្ធញើសក៏អាចមានដំណើរការល្អ និងមានសំណើមផងដែរ៕

រូបភាពតំណាង
រូបភាពតំណាង

ប្រភព ៖ phunutoday

Ny Sreyda
នី ស្រីដា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T