ក្ដៅក្រហាយណាស់! Wright រិះគន់គ្រូអង់គ្លេស ខ្លាំងៗថាហេតុអីបានប្ដូរតារាឆ្នើមរូបនេះចេញក្នុងការប្រកួតទល់នឹង ស្កុដឡែន៍

//s9.kh1.co/c9/c95a7875efc056ad64ce8beeec02d5f98d53ec32.jpg
កីទ្បា

 ១៩-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Wright ស្ដីឲ្យ Southgate រឿងប្ដូរ Foden ចេញ

អង់គ្លេស៖ លោក Ian Wright បានរិះគន់ការលេងរបស់ក្រុមជម្រើសជាតិអង់គ្លេស ក្នុងការប្រកួតទល់នឹង ស្កុដលឡែន៍ កាលពីយប់ថ្ងៃទី១៩ ដោយលទ្ធផលគឺក្រុមទាំងពីរលេងបានត្រឹមស្មើ ០ ទល់នឹង ០ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការប្រកួតរវាង អង់គ្លេស និង ស្កុដឡែន៍
ការប្រកួតរវាង អង់គ្លេស និង ស្កុដឡែន៍

លោកបានដាក់សំណួរទៅ Gareth Southgate ថាហេតុអីបានជាប្ដូរខ្សែបម្រើ Phil Foden ចេញក្នុងការប្រកួតនៅតង់ទី២នាទីទី៦៣ ដោយសារគេចាត់ទុកជាតារាឆ្នើមកំពុងលេចធ្លោម្នាក់ ទើបលោកមិនយល់ពីការលេងរបស់ Southgate ដែលប្ដូរ Foden និងដាក់ ខ្សែបម្រើ Jack Grealish ជំនួស។

ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden និង Jack Grealish 
ខ្សែបម្រើ Phil Foden និង Jack Grealish 

អ្នកគ្រប់គ្នាផ្ដោតអារម្មណ៍តែលើការប្ដូរ ប្រធានក្រុម Harry Kane ប៉ុន្តែ Wright បែរជាខ្វល់ខ្វាយពីរឿងរបស់ Foden ព្រោះមិនឃើញហេតុផលអីដែល Southgate ត្រូវធ្វើបែបនេះ។

ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden
ខ្សែបម្រើ Phil Foden

លោក Ian Wright បានថ្លែងប្រាប់ ITV ថា៖

ខ្ញុំគិតថាវាធម្មតាទេដែលគេ ប្ដូរ Kane ចេញព្រោះគេក៏លេងមិនសូវជាបានល្អដែរ បើនិយាយឲ្យវាពិតទៅ តែហេតុអីបានជាត្រូវប្ដូរ Foden ចេញ?? វាគ្មានផ្លូវអាចទៅរួចដែល Foden ត្រូវចាកចេញពីទីលានក្នុងការប្រកួតនេះ ខ្ញុំមិនសូវសប្បាយចិត្តសោះ។ គេក៏មិនបានដាក់ Jadon Sancho ឲ្យចូលលេងដែរ ទាំងដែលគេរកបាន១៦គ្រាប់និងបញ្ជូនបាល់២០គ្រាប់។ ពួកយើងមើលទៅសមគួរនឹងឈ្នះ ប៉ុន្តែខ្ញុំពិតជាខ្មាសគេនឹងលទ្ធផលថ្ងៃនេះណាស់។

លោក Ian Wright 
លោក Ian Wright
លោក Ian Wright

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T