Ferdinand ទទួលស្គាល់ថា Depay ជាខ្សែប្រយុទ្ធឆ្នើម តែដោយសារបញ្ហានេះទើបគេលេងមិនកើតនៅ Man UTD

//s9.kh1.co/b7/b7312a16b7a639f202893e3045850afb98e3e714.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

លោក Ferdinand ទទួលស្គាល់ថា Depay ជាខ្សែប្រយុទ្ធឆ្នើម តែដោយសារតែគាត់មក Man UTD ទាំងមានវ័យនៅក្មេងពេកទើបគាត់បង្ហាញខ្លួនមិនសូវបានល្អ

អឺរ៉ុប៖ លោក Rio Ferdinand បានផ្តល់ជូននូវការពន្យល់មួយ ជុំវិញមូលហេតុដែលកីឡាករ Memphis Depay បារាជ័យក្នុងការស្នាក់នៅជាមួយក្រុម Manchester United ខណៈលោកក៏បានពិពណ៌នាពីចំនុចល្អរបស់ខ្សែប្រយុទ្ធសញ្ជាតិ ហូឡង់រូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

Depay បច្ចុប្បន្នកំពុងជាប់ភារកិច្ចលេងក្រុមជម្រើសជាតិរបស់គាត់នៅក្នុងព្រឹត្តិការណ៍ European Championship, ហើយជារឿយៗលោកតែងតែស្ថិតនៅក្នុងជម្រើស ១១ នាក់ដំបូង បន្ទាប់ពីបង្ហាញទម្រង់លេងល្អឱ្យក្រុម Lyon កាលពីរដូវកាលមុន។

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ខ្សែប្រយុទ្ធវ័យ ២៧ ឆ្នាំពេលនេះកំពុងឆ្ពោះទៅមុខដោយរលូន, ម្យ៉ាងទៀតក៏មានព័ត៌មានលេចឮថា គាត់នឹងត្រូវផ្ទេរទៅកាន់ក្លិប Barcelona នៅរដូវកាលក្រោយផងដែរ, ប៉ុន្តែការបង្ហាញខ្លួនពុំសូវបានល្អនៅទឹកដី Old Trafford ក្នុងចន្លោះឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៧ នៅតែធ្វើឱ្យគាត់ជាប់នៅក្នុងកំណត់ត្រាដ៏អាក្រក់មកទល់សព្វថ្ងៃ។

  កីឡាករ Memphis Depay
  កីឡាករ Memphis Depay

ទាក់ទងនឹងការបង្ហាញទម្រង់មិនសូវបានល្អនៅទឹកដី Old Trafford របស់ Depay លោក Ferdinand ក៏បានមានប្រសាសន៍ពន្យល់ហេតុផលប្រាប់ទៅកាន់គេហទំព័រ BBC Sport យ៉ាងដូច្នេះថា៖

ខ្ញុំគិតថា គាត់ជាកីឡាករកំពូលម្នាក់។ គាត់គឺមានបទពិសោធន៍ក្មេងខ្ចី ដែលរឿងគ្រប់យ៉ាងនៃជីវិតរស់នៅក្នុងវិស័យបាល់ទាត់របស់គាត់ហាក់មានភាពមិនរលូន និងម្យ៉ាងទៀតវាគឺហួសពីកម្រិតពសម្ថភាពរបស់គាត់នៅពេលនោះ, កីឡាករមួយចំនួនដែលស្នាក់នៅទីនោះរយៈពេលច្រើនឆ្នាំ ក៏មិនសូវដឹងច្បាស់ដែរ ហើយវាគឺត្រូវការពេលវេលាសម្រាប់នរណាម្នាក់ សូម្បីតែខ្ញុំក៏ត្រូវការពេលវេលាដូចគ្នា។

  លោក Rio Ferdinand
   លោក Rio Ferdinand
   លោក Rio Ferdinand

លោក Ferdinand បានបន្ថែមទៀតថា៖

ខ្ញុំគិតថាវាបានកើតឡើងនូវរឿងជាច្រើន។ ការកំណត់ពេលវេលា និង ទីកន្លែងដ៏ត្រឹមត្រូវ វាជារឿងប្រសើរ, ហើយគាត់បានទៅទីនោះទាំងមានវ័យនៅក្មេងពេក៕

  លោក Rio Ferdinand

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T