រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនប្រាកដជា ដឹងរួចមកហើយ ពីជីវិតក្រៅឆាករបស់ តារាចម្រៀង ពេជ្រ សូលីកា រូបនេះ ដែលត្រូវជួបបញ្ហាផ្ទួនគ្នាៗ ផ្អើលអស់អ្នកគាំទ្រ ផ្ទុះការអាណិតខ្លោចចិត្ត ចំពោះរូបនាងជាខ្លាំង ខណៈទើបនឹង ភ្ជាប់ពាក្យថ្មីៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែយ៉ាងណាក្តី ខណៈពេលនោះ អ្នកគាំទ្រ ពិតជាបារម្ភខ្លាំងណាស់ ពីជីវិតក្រោយពេលភ្ជាប់ពាក្យ ហើយកើតមានបញ្ហាបែបនោះ ផ្ទុយទៅវិញ ស្វាមីរូបនាង បានក្លាយជា រនាំងការពារខ្លួន បន្ទាប់ពីគ្រួសារ ជាអ្នកគាំទ្រខ្លួនឲ្យរឹងមាំ តស៊ូប្រឆាំងនឹង សង្គមមនុស្សមួយចំនួន ដែលប្រុងនឹង បំផ្លាញខ្លួន។
ជាមួយគ្នានេះ ក្នុងថ្ងៃបុណ្យឪពុក ទោះបីខ្លួនគ្មានឪពុកដូចគេ តែ ពេជ្រ សូលីកា បានប្រើពេលវេលាមានតម្លៃនេះ ពោលពាក្យ គួរឲ្យស្ងប់ស្ងែង ដូច្នេះទៅកាន់ឧត្តមស្វាមី យ៉ាងដូច្នេះថា ៖
រីករាយថ្ងៃបុណ្យលោកឪពុក! អរគុណបងដែលតែងតែជារនាំងការពារគ្រួសារផ្តល់ភាពកក់ក្តៅដល់អូននឹងកូន ផ្តល់ទំនួលខុសត្រូវ ភាពជាឳពុកនិងជានិមិត្តរូបរបស់កូនយើង អូនមានតែកាដូរមួយនេះសម្រាប់បងនាថ្ងៃពិសេស៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖









