មួយជីវិតការម្ដង ជនជាតិឥណ្ឌូនេស៊ីមួយគូនេះ រៀបចំរោងការប្លែកឡើងល្បីពេញTiktok

//s9.kh1.co/18/1820bceab62e4c75a454cc53d336abb58104e1b2.png
សង្គម

 ១៨-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

មិនថាជាជនជាតិអ្វីក៏ដោយ ការរៀបការគឺជារឿងមួយដែលសំខាន់នៅក្នុងជីវីតរបស់មនុស្សគ្រប់រូប ដូចនេះហើយទើបប្ដីប្រពន្ធជនជាតិឥណ្ឌូនេស៊ីមួយគូនេះ រៀបចំរោងការរបស់ខ្លួនឲ្យប្លែកភ្នែកធ្វើឲ្យល្បីល្បាញពេញTiktuk។

កម្សាន្ត៖ ជាការពិតណាស់ ថ្ងៃពិសេសរបស់មនុស្សម្នាក់ៗដែលមានតែម្ដងទេក្នុងឆាកជីវិតនោះគឺ ថ្ងៃរៀបអាពាហ៍ពិពាហ៍ ជាមួយមនុស្សដែលខ្លួនស្រលាញ់។ នៅក្នុងថ្ងៃបែបនេះ កូនក្រមុំកូនកំលោះតែងតែចង់សាងនូវអនុស្សាវរីយ៍ល្អៗសម្រាប់ជាទីនឹករលឹកទៅថ្ងៃក្រោយ។ ដូចជា គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ីនេះដែរ នៅក្នុងថ្ងៃរៀបការរបស់ពួកគេ បានតុបតែរោងការជារូប តុក្កតា Hello Kitty។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ី
គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ី

មិនត្រឹមតែប៉ុណ្ណោះពួកគេបានផុស Video នៅក្នុងគណនី Tiktuk ដែលធ្វើឲ្យកក្រើក មានអ្នកចូលមើលរហូតទៅដល់ ១១លាននាក់ និងមានអ្នកខមិន ១១ម៉ឺននាក់ផងដែរ។ 

គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ី
គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ី

ប៉ុន្តែអ្វីដែលទាក់ទាញចំណាប់អារម្មណ៍ជាងការរៀបចំលម្អរោងការទៀតនោះគឺ កូនកំលោះក្រមុំមួយគូនេះបានស្លៀកឈុតគេងយប់គូស្នេហ៍ដែលមានរូបតុក្កតា Hello kitty និងទឹកមុខកូនក្រមុំនៅពេលថតរូប

គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ី
គូអាពាហ៍ពិពាហ៍ជនជាតិឥណ្ឌូនេស៊ី
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T