មើលសម្រស់គេផង៤០ឆ្នាំហើយនៅឡើងខ្ញង់ តែ Jang Nara មិនខ្វល់ខ្វាយនឹងរឿងរៀបការ

//s9.kh1.co/d6/d6e4a3d2237e4642834cdb545ea1970ab0d2e318.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

វ័យ៤០ឆ្នាំហើយ Jang Nara នៅតែស្រស់ស្អាតក្មេងជាងវ័យដដែលថែមទាំងមិនខ្វល់ខ្វាយរឿងរាបការ។

កូរ៉េខាត្បូង៖ តារាស្រី Jang Nara កើតក្នុងឆ្នាំ ១៩៨១ នាងបានសកម្មក្នុងការបង្ហាញខ្លួនតាំងពីឆ្នាំ ២០០១ ហើយត្រូវបានគេស្គាល់ថាមានសម្រស់ស្រស់ស្អាតមិនចេះចប់។ នាងបានចូលរួមក្នុងខ្សែភាពយន្តជាច្រើនដូចជា «Fly with me,Oh happy day, Heaven and sea, Destiny I love you, Love again... » ដោយឡែក នៅអាយុ ៤០ ឆ្នាំហើយ នាងនៅតែនៅលីវជាមួយសត្វឆ្មាចិញ្ចឹមរបស់នាងហើយគ្មានផែនការនឹងរៀបការទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នៅក្នុងការសន្ទនាជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី ១៦ ខែមិថុនា បន្ទាប់ពីរឿងភាគ«Exorcism Real Estate» បានចាក់ផ្សាយភាគចុងក្រោយរបស់ខ្លួន តារាសម្តែង Jang Nara បានចែករំលែកទស្សនៈរបស់នាងស្តីពីអាពាហ៍ពិពាហ៍។

Jang Nara
Jang Nara

គួរបញ្ជាក់ផងដែរថា បងប្រុសរបស់ Jang Nara  តារាសម្តែងលោក Jang Seong Won អាយុ ៤៤ ឆ្នាំ បានរៀបការកាលពីចុងឆ្នាំមុន។ ក្នុងនោះផងដែរ ឪពុករបស់នាងបាននិយាយជាមួយអ្នកយកព័ត៌មានថា៖

ខ្ញុំសង្ឃឹមថាកូនស្រីច្បងរបស់ខ្ញុំក៏នឹងគិតអំពីការរៀបការដែរ សង្ឃឹមថាពិធីមង្គលការរបស់បងប្រុសនាងនឹងក្លាយជាកម្លាំងចិត្តសម្រាប់នាង ខ្ញុំទន្ទឹងរងចាំវា។

 សារឪពុក Jang Nara

ទន្ទឹមនឹងនេះ ​នៅពេលអ្នកយកព័ត៌មានរំលឹកករឿងរ៉ាវនេះនៅក្នុងបទសម្ភាសន៍នៅថ្ងៃទី ១៦ ខែមិថុនា Jang Nara សើចហើយនិយាយថា៖

ខ្ញុំមិនដឹងមូលហេតុដែលឪពុកខ្ញុំចែករំលេករឿងនេះទេ គ្រាន់តែដោយសារបងប្រុសខ្ញុំរៀបការមិនមានន័យថាខ្ញុំក៏ដូចគ្នាដែរ នឹងគិតអំពីអាពាហ៍ពិពាហ៍នោះទេ ខ្ញុំមិនមែនជាអ្នករៀបការទេ។

Jang Nara 
Jang Nara
Jang Nara

យ៉ាងណាមិញ តារាសម្តែងរូបនេះបានបង្ហើបប្រាប់ជាចំហថា បងប្រុសនាងបានជួបដៃគូជីវិតដ៏អស្ចារ្យហើយនាងក៏មានមិត្តល្អម្នាក់ដែរ (មានន័យថាបងថ្លៃស្រី) ដោយជីវិតរបស់នាងបានភ្លឺថ្លាជាងមុនដោយសារអាពាហ៍ពិពាហ៍របស់បងប្រុសនាង ពេលខ្លះបងថ្លៃស្រីនាងមកលេងជារឿយៗ ដែលធ្វើឱ្យនាងសប្បាយចិត្តនិងរីករាយខ្លាំងណាស់។

Jang Nara
Jang Nara

គួរបញ្ជាក់ផងដែរថា Jang Nara ជិតឈានចូលអាយុ ៤១ ឆ្នាំហើយដែលត្រូវបានគេស្គាល់ថាជាសម្រស់ក្មេងជាងអាយុពិតរបស់នាងនៅក្នុងវិស័យសិល្បៈ។ ក្នុងនោះដែរ នៅពេលសួរនាងថាតើមានអាថ៌កំបាំងពិសេសណាមួយទេ? Jang Nara បាននិយាយថា ជាធម្មតានាងតែងខ្លួនធ្វើសក់និងស្លៀកសម្លៀកបំពាក់ដែលមើលទៅក្មេងជាងអាយុពិតរបស់នាង។

ប៉ុន្តែទោះជាយ៉ាងណា នាងក៏អរគុណចំពោះលក្ខណៈពិសេសនៃផ្ទៃមុខដែលបានទទួលមរតកពីឪពុកម្តាយរបស់នាង៕

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T