មួយណាស្អាតទៅ? កម្របានឃើញ ក្រោយបានឃើញអាយដលទាំងបី បន្លឺសំនៀងច្រៀងរួមគ្នា(មានវីដេអូ)

//s9.kh1.co/0f/0fe372f185cfefcf2708b85c82eb3012db28d65a.jpg
តារា & កម្សាន្ដ

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កម្របានឃើញ កក្រើកតែម្តងក្រោយបានឃើញអាយដលទាំងបី បន្លឺសំនៀងច្រៀងរួមគ្នា នៅក្នុងបទមួយមានចំណងជើងថា មួយណាស្អាតទៅ?

តារាកម្សាន្ត: ជារឿងកម្របានឃើញ ក្រោយកំពូលតារាចម្រៀងស្រីសម្លេងពិរោះលំដាប់ប្រទេស លោកស្រី ហុឹម ស៊ីវន អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ទូចស៊ុននិច ចាប់ដៃគ្នាឡើងច្រៀងចម្រៀងមួយបទមានចំណងជើងថា មួយណាស្អាតទៅ? ធ្វើឲ្យកក្រើកមហាជនកាលពីប្រមាណជាង២០ឆ្នាំមុន បានធ្វើឲ្យអ្នកគាំទ្រ និងប្រជាពលរដ្ឋដែលជាអ្នកនិយមគាំទ្រអ្នកទាំងបីមានការភ្ញាក់ផ្អើលសាជាថ្មីម្តងទៀតក្រោយវីដេអូចម្រៀងនេះ ត្រូវបានគេចែកផ្សាយសាជាថ្មីពាសពេញបណ្តាញហ្វេសប៊ុកកាលពីពេលថ្មីៗនេះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ថ្វីត្បិតនាពេលបច្ចុប្បន្នកំណើននៅតារាសិល្ប:ចម្រៀងជំនាន់ក្រោយ មានការរីកដូចផ្សិតមែនពិត ប៉ុន្មានប្រជាប្រិយភាពរបស់កំពូលតារាស្រី សម្លេងពិរោះស្តាប់មិនចេះជិនណាយទាំងបីដួង ពោលគឺលោកស្រី ហុឹម ស៊ីវន អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ទូច ស៊ុននិច នៅតែបន្តដក់ជាប់នៅក្នុងការគាំទ្រពីសំណាក់មហាជនខ្មែរទាំងនៅក្នុងប្រទេស និងនៅឯនាយសមុទ្រ៕

យ៉ាងណាមិញ ចង់ដឹងថាតើកំពូលតារាចម្រៀងស្រីទាំងបីដួងនេះ មានទឹកដមសំនៀងពិរោះយ៉ាងណាក្នុងការបកស្រាយចម្រៀងមួយបទរួមគ្នានេះ សូមទស្សនារូបភាព វីដេអូខាងក្រោមទាំងអស់គ្នា៖

ច្រៀងរួមគ្នា
ច្រៀងរួមគ្នា
  លោកស្រី ហុឹម ស៊ីវន
  លោកស្រី ហុឹម ស៊ីវន
   អ្នកនាង ម៉េង កែវពេជ្ជតា
   អ្នកនាង ម៉េង កែវពេជ្ជតា
  អ្នកនាង ទូច ស៊ុននិច
  អ្នកនាង ទូច ស៊ុននិច
ម៉េង កែវ​​ពេជ្ជតាហ៊ឺម ស៊ីវន
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T