មិនទាន់ចង់ចូលនិវត្តន៍ទេ! អ្នកចាំទីចាស់វស្សា Buffon សម្រេចចិត្ដវិលទៅកាន់ទ្រនំចាស់មួយនេះវិញ

//s9.kh1.co/45/45ec521ce30987408fbfb7079a11b469270536bd.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អ្នកចាំទីចាស់វស្សា Buffon សម្រេចចិត្ដវិលទៅកាន់ទ្រនំចាស់មួយនេះវិញ។

អ៊ីតាលី៖ អ្នកចាំទីចាស់វស្សា Gianluigi Buffon បានសម្រេចចិត្ដត្រលប់ទៅកាន់ក្លិប Parma វិញដែលជាក្លិបចាស់របស់គេ បន្ទាប់ពីរយៈពេល២០ឆ្នាំ នៃចាកចេញពីក្លិបនេះ ទៅចូលជាមួយក្លិប Juventus ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ  Gianluigi Buffon
កីឡាករ  Gianluigi Buffon

Buffon បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់អាជីពរបស់ខ្លួននៅក្លិប Parma នៅអាយុ ១៧ឆ្នាំ ពោលគឺក្នុងឆ្នាំ១៩៩៥ ដោយបានឈ្នះពានរង្វាន់ជាហូរហែ មុនផ្លាស់ទៅកាន់ក្លិប Juventus ក្នុងឆ្នាំ១៩៩៩ ក្នុងនាមជាអ្នកចាំទីមានម្លៃខ្លួនថ្លៃបំផុតនៅលើពិភពលោក។

តែទីបំផុត អ្នកចាំទីវ័យ៤៣ឆ្នាំរូបនេះ បានសម្រេចចាកចេញពីក្លិប Juventus នៅចុងរដូវកាលនេះ ក្រោយចំណាយពេលអស់ ២ទសវត្សន៍ បូករួមទាំងការផ្លាស់ទៅកាន់ក្លិប PSG អស់រយៈពេល ១២ខែ ក្នុងរដូវកាល ២០១៨-២០១៩។ ដើម្បីទៅចូលរួមជាមួយទ្រនំចាស់ គឺក្លិប Parma ដែលកំពុងប្រកបអាជីបនៅលីគទីពីរ Serie B។

កីឡាករ  Gianluigi Buffon
កីឡាករ Gianluigi Buffon

គួរឲ្យដឹងថា ក្លិប Parma ដែលមានម្ចាស់ជាជនជាតិអាមេរិក ត្រូវបានប្រកាសក្ស័យធន ហើយត្រូវបានបង្កើតឡើងវិញចូលលេងនៅក្របខណ្ឌ Serie D ក្នុងឆ្នាំ ២០១៥ ហើយបានឡើងមក Serie A វិញក្នុងឆ្នាំ ២០១៨ ។ ប៉ុន្ដែគួរឲ្យសោកស្ដាយ ដោយសារពួកគេធ្វើមិនបានល្អសម្រាប់រដូវកាល ២០២០-២០២១នេះ ជាហេតុបណ្ដាលឲ្យធ្លាក់ទៅ Serie B វិញ៕

ប្រភពespn

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T