ភ្នំពេញ៖ បច្ចុប្បន្ន តារាចម្រៀងប្រុសដ៏ល្បីប្រចាំផលិតកម្មសាន់ដេ លោក ជ័យ សុវ៉ាត អាចនិយាយបានថា លោកជាតារាប្រុសមួយរូបដែលទទួលបានការគាំទ្រពីមហាជន ក៏ដូចជាហ្វេនៗជាច្រើន ទៅលើបទចម្រៀងពីរោះៗរបស់លោកនាពេលកន្លងមក។ ប៉ុន្តែ ស្រាប់តែមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ជ័យ សុវ៉ាត ហាក់មិនសូវបង្ហាញខ្លួនតាមកម្មវិធីទូរទស្សន៍ ឬចេញបទចម្រៀងថ្មីញឹកញាប់ដូចមុននោះឡើយ ដោយលោកងាកមកបំពេញកាតព្វកិច្ចធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តព្យាបាលជំងឺកូវីដ-១៩ វិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ថ្មីៗនេះ សុវ៉ាត ក៏បានរៀបរាប់អារម្មណ៍របស់ខ្លួន អំឡុងពេលធ្វើជាគ្រូពេទ្រស្ម័គ្រចិត្តនេះ យ៉ាងវែងអន្លាយនៅលើគណនីបណ្ដាញសង្គមរបស់លោកថា៖
ហប់តែពោពេញដោយសេចក្ដីអំណរ។ ខ្ញុំបានមកដល់កន្លែងការងារ2ថ្ងៃហើយ ខ្ញុំមិនបង្អង់ទេមកដល់គឺចូលមើលបងប្អូនអ្នកជំងឺភ្លាម ពេលរៀបចូលភ័យផងអរផង ហើយហប់ខ្លាំង ដូចចង់ខ្លាចតិចៗ។ តែអត់ទេគឺត្រូវតែទ្រាំ ពេលចូលដល់ក្នុងហឹមក្បាលខ្ញុំដូចរឹតឈឺក្បាលដល់ហើយ ហើយវ៉ែនតាស្រអាប់ទៀត តែមិនរង់ចាំយូទេ បងៗថាយើងត្រូវស្រូតការងារប្រកាសអ្នកជំងឺដែរគាត់ជាអោយគាត់ទៅផ្ទះ លោកព្រះចាប់ផ្ដើមធ្វើការភ្លាមសប្បាយចិត្តមិនដឹងមកពីណា ពួកគាត់អ្នកដែរជាបានលឺឈ្មោះគេប្រកាស គាត់ស្រែកហោរ និងលើកដៃសំពះក្រុមគ្រូពេទ្យដោយក្ដីគោរព ពេលនោះខ្ញុំទទួលអាម្មណ៍មួយថាដូចមានកំលាំងចិត្តមកពីណាទេរំភើបជួសគាត់ទៀត ហើយដូចបាត់ហប់ បាត់ក្ដៅ បាត់ឈឺក្បាលដែលរឹតខ្លាំង ខ្ញុំសប្បាយចិត្តដែរបានបំរើការងារមួយនេះជូនបងប្អូន
យ៉ាងណាមិញ ក្រោយឃើញបែបនេះហើយ ហ្វេនៗជាច្រើនរបស់ម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» រូបនេះ ពិតជាមានការសប្បាយចិត្ត និងមានការស្ញប់ស្ញែងចំពោះទឹកចិត្តដ៏ល្អរបស់តារាប្រុសរូបនេះ និងបានផ្ញើពាក្យជូនពរឲ្យមានសុវត្ថិភាពល្អក្នុងការបំពេញកិច្ចការនេះជាហូរហែផងដែរ៕
ទស្សនារូបភាពខាងក្រោម៖




