ក្រុមណាអាចបញ្ឈប់បាន? មិនធម្មតា ប្រេសុីល លត់ ប៉េរូ ៤គ្រាប់ទាំងព្រឹកតែម្តង (មានវីដេអូ)

//s9.kh1.co/0e/0e843c3336cc9739ef6616bb6c7d830d0450c28a.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រេស៊ីល បំបាក់ ប៉េរូ ក្នុងលទ្ធផល ៤ទល់នឹង០

ឡាទីន៖ ក្រុមជម្រើសជាតិប្រេស៊ីល បន្តធ្វើបានល្អក្នុងព្រឹត្តិការណ៍ Copa America បន្ទាប់ពីទទួលបានជ័យជម្នះទៅលើ ក្រុមជម្រើសជាតិប៉េរូ អម្បាញ់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិប្រេសុីល  
ក្រុមជម្រើសជាតិប្រេសុីល  

ជាការពិតណាស់ នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះប្រេសុីល បានវាយសម្រុកទៅលើ ប៉េរូ ខ្លាំងមែនទែនរហូតមានគ្រាប់បាល់កើតឡើងតាំងពីនាទីទី១២ ដោយ Alex Sandro បន្ទាប់ពីទទួលបាល់បានយ៉ាងល្អពី Gabriel Jesus និង ជាគ្រាប់បាល់តែមួយគត់ក្នុង៤៥នាទីដំបូង។

កីឡាករ Alex Sandro
កីឡាករ Alex Sandro

លុះឈានចូលវគ្គទី២ ជា ពេលវេលាដែលប្រេសុីលកាន់តែធ្វើបានល្អពោល គឺ Neymar បានបើកគរណីរបស់ខ្លួននៅនាទីទី៦៨ និង ពីរគ្រាប់ភ្លាមៗបានកើតឡើងនៅចុងម៉ោងទៅហើយ ពោលនាទីទី៨៩ និង ៩០+៣ ដោយកីឡាករ Everton Ribeiro និង Richarlison ជួយប្រេស៊ីល យកឈ្នះទៅលើ ប៉េរូ ក្នុងលទ្ធផល ៤ទល់នឹង០៕

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T