កុំទាន់អាលអរ! Vieira ថាក្រុមជម្រើសមួយនេះទំនងជាមិនអាចឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រ Euro 2020 ទេ

//s9.kh1.co/cd/cddd717f3eb5f0a17a59bd6742b5a85395683062.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ១០ព្រឹក · ៤ ឆ្នាំមុន

Vieira ថា អ៊ីតាលី ទំនងជាមិនបានលើកពាន Euro 2020 ទេ

អង់គ្លេស៖ លោក Patrick Vieira និយាយថារូបលោកនៅមានមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់ក្រុមជម្រើសជាតិអ៊ីតាលី និងគិតថាក្រុមមួយនេះទំនងជាមិនអាចឆ្លងដល់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Euro 2020 នោះឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី
ពាន Euro 2020 
ពាន Euro 2020 

លោកបានបន្ថែមទៀតថាក្រុមរបស់លោកគ្រូ Roberto Mancini គឺនៅខ្វះភាពស្វិតស្វាញ កម្លាំង និងល្បឿនផងដែរ។

ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី

ក្រុមជម្រើសជាតិអ៊ីតាលីទើបតែយកឈ្នះ តួកគី ៣ ទល់នឹង ០ បន្ទាប់មកក៏បន្តយកឈ្នះ ស្វីស ៣ ទល់នឹង ០ បន្តទៀតធ្វើឲ្យក្រុមនេះក្លាយជាក្រុមដំបូងគេដែលឆ្លងដល់វគ្គ១៦ក្រុមចុងក្រោយបានសម្រេច។

ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី

អ្នកគាំទ្របាល់ទាត់បានស្ញើចសរសើរក្រុមជម្រើសជាតិអ៊ីតាលី ដោយគិតថាក្រុមមួយនេះអាចមានភាគរយបានទៅប្រជែងយកពាន Euro 2020 ជាមួយក្រុមខ្លាំងៗផ្សេងទៀតដូចជាបារាំងជាដើម ប៉ុន្តែ លោក  Vieira បែរជាគិតថាពួកគេនៅខ្វះគុណភាព។

ក្រុមជម្រើសជាតិ អ៊ីតាលី
ក្រុមជម្រើសជាតិ អ៊ីតាលី

លោកបានថ្លែងប្រាប់ ITV Sport Studio ថា៖

ខ្ញុំគិតថាការប្រកួតទាំងពីរដែលអ៊ីតាលីលេងគឺជាការប្រកួតស្រួលៗប៉ុណ្ណោះ ខ្ញុំមិនគិតថាពួកអាចពិសោធន៍ខ្លួនថាពួកគេជាក្រុមខ្លាំងទេ។ ពិតណាស់អ្នកត្រូវតែឈ្នះការប្រកួតដែលចូលមកអ្នក ប៉ុន្តែខ្ញុំនៅតែមិនជឿជាក់ថាពួកគេអាចលេងដល់វគ្គផ្ដាច់ព្រ័ត្រនិងលើកពាន Euro ទេ។ ខ្ញុំគិតថាពួកគេនៅខ្វះភាពស្វិតស្វាញ ថាមពល និងល្បឿន ដើម្បីក្លាយជាក្រុមដ៏គ្រោះថ្នាក់មួយ។ខ្ញុំនៅតែរង់ចាំមើល ខ្ញុំគិតថាវាលឿនពេកហើយដែលអ្នកទាំងអស់គិតថាពួកគេចូលប្រជែងយកពាន Euro បាន។

លោក Patrick Vieira 
លោក Patrick Vieira
លោក Patrick Vieira

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិអ៊ីតាលី ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិវែលល៍ នៅថ្ងៃទី២០ខែមិថុនា វេលាម៉ោង១១យប់៕

ប្រភព metro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T