វីវរហើយ! FIFA អាចនឹងដាក់បំរាមមិនឲ្យប្រទេសមួយនេះចូលរួមលេងបាល់ទាត់ពិភពលោកឆ្នាំ២០២៦

//s9.kh1.co/fd/fd51721258db36344b5e8f30691072ceb531d041.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ន័រវេស ប្រឈមនឹងការដកសិទ្ធិមិនឲ្យចូលលេងនៅ World Cup 2026

អឺរ៉ុប៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោកហៅកាត់ថា FIFA បានគំរាម ប្រទេសន័រវេស ថាពួកគេនឹងដាក់បំរាមមិនឲ្យប្រទេសនេះចូលរួមលេងប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ បន្ទាប់ពីកីឡាកររបស់ជម្រើសជាតិន័រវេសទាំងអស់ បានធ្វើការតវ៉ាប្រឆាំងមិនឲ្យ FIFA ប្រារព្ធព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅឯប្រទេស កាតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពានរង្វាន់បាល់ទាត់ពិភពលោក
ពានរង្វាន់បាល់ទាត់ពិភពលោក
ក្រុមជម្រើសជាតិ ន័រវេស
ក្រុមជម្រើសជាតិ ន័រវេស

ខ្សែប្រយុទ្ធ Erling Haaland និងមិត្តរួមក្រុមជម្រើសជាតិន័រវេសទាំងអស់មិនសប្បាយចិត្តឡើយដោយគិតថា ប្រទេស កាតា មិនស័ក្តិសមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ ឡើយដោយសារតែការបង្ខិតបង្ខំឲ្យកម្មករធ្វើការសាងសង់កីឡដ្ឋានទាំងថ្ងៃទាំងយប់ ធ្វើឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់១២នាក់ក្នុងមួយសប្តាហ៍ដែលវាខុសនឹងច្បាប់នៃសិទ្ធិមនុស្ស។

បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅ កាតា
បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅ កាតា
ក្រុមជម្រើសជាតិ ន័រវេស
ក្រុមជម្រើសជាតិ ន័រវេស

ពួកគេបានពាក់អាវយឺតពណ៌សមួយមានពាក្យថា "Human Rights on and Off The Pitch (ត្រូវគិតដល់សិទ្ធិមនុស្សទាំងក្រៅនិងក្នុងទីលាន)" ដើម្បីប្រឆាំងនឹងរឿងនេះខណៈដែល សហព័ន្ធកីឡាបាល់ទាត់ន័រវេស ហៅកាត់ថា NFF បានបង្ហើបថាពួកគេនឹងធ្វើការពិភាក្សាគ្នាលើពហិការថាចូលប្រកួតនៅ ព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ នេះឬអត់។

ក្រុមជម្រើសជាតិ ន័រវេស
ក្រុមជម្រើសជាតិ ន័រវេស
ក្រុមជម្រើសជាតិ ន័រវេស
ក្រុមជម្រើសជាតិ ន័រវេស

ដោយឡែក ក្រុមជម្រើសជាតិន័រវេស ក៏បានចូលលេងវគ្គជម្រុះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០២២ ចំនួនបីប្រកួតរួចហើយដែរ។

ក្រុមជម្រើសជាតិ ន័រវេស
ក្រុមជម្រើសជាតិ ន័រវេស

ទាក់ទងនឹងការតវ៉ានេះ ខាង FIFA បានគំរាមទៅខាងក្រុមជម្រើសជាតិន័រវេស ថាបើមិនចូលរួម បាល់ពិភពលោកនៅ កាតា នេះទេ នោះ ន័រវេស នឹងត្រូវបង់ប្រាក់ផាកពិន័យចំនួន៤៣០០០ដុល្លារហើយ ន័រវេស អាចប្រឈមនឹងការមិនបានចូលលេងនៅ បាល់ទាត់ពិភពលោកឆ្នាំ២០២៦ ដែលធ្វើឡើងនៅបីប្រទេសគឺ សហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៉ិក ទៀតផង៕

បាល់ទាត់ពិភពលោកឆ្នាំ២០២៦
បាល់ទាត់ពិភពលោកឆ្នាំ២០២៦

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T