ល្អមែន Lukaku និង De Bruyne! បែលហ្សិកលេងជាក្រុមល្អណាស់វាយបកភ្លាមៗលើដាណឺម៉ាក់យប់មិញ (មានវីដេអូ)

//s9.kh1.co/49/494e57669ef0476227ebbeb4dcc4d2af9c023846.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

បែលហ្សិក វាយបកយកឈ្នះ​ ដាណឺម៉ាក់ ក្នុងលទ្ធផល ២ទល់នឹង១

អឺរ៉ុប៖ កីឡាករ Romelu Lukaku និង Kevin De Bruyne ជា អ្នករួមចំណែកដ៏ធំធេងក្នុងការជួយក្រុមជម្រើសជាតិបែលហ្សិក យកឈ្នះទៅលើ ក្រុមជម្រើសជាតិដាណឺម៉ាក់ កាលពីយប់មិញនៃព្រឹត្តិការណ៍ EURO។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមជម្រើសជាតិបែលហ្សិក
ក្រុមជម្រើសជាតិបែលហ្សិក

ជាការពិតណាស់ នៅក្នុងវគ្គទី១ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺ ដាណឺម៉ាក់ បានបើកការនាំមុខមុនទៅលើបែលហ្សិកតាំងពីនាទីទី២ ដោយកីឡាករ Yussef Poulsen ហើយ ពួកគេពិតជាលេងបានមែនទែនដោយបានវាយសម្រុកខ្លាំងៗទៅកាន់បែលហ្សិក ប៉ុន្តែ គ្រាប់បាល់កើតឡើងមានតែមួយគ្រាប់ប៉ុណ្ណោះនៅ៤៥នាទីដំបូង។

កីឡាករ Yussef Poulsen
កីឡាករ Yussef Poulsen

លុះឈានចូលវគ្គទី២ ជាពេលដែល De Bruyne ត្រូវបានប្តូរចូល រូបគេក៏បានរួមចំណែកបញ្ជូនបាល់ឲ្យ Thogan Hazard រកគ្រាប់បាល់នៅនាទីទី៥៥ បន្ទាប់ពីមានការបង្កើតបង្កើតឱកាសដំបូងតាមរយៈការបោះរត់ផុតខ្សែការពាររបស់ Lukaku។ មិនទាន់ចប់ត្រឹមប៉ុននេះទេ De Bruyne ក៏ ជាអ្នកស៊ុតបញ្ចូលទីខ្លួនឯងពីចម្ងាយនៅនាទីទី៧០ និង ជាគ្រាប់ជ័យជម្នះដើម្បីជួយបែលហ្សិក វាយបកយកឈ្នះ ដាណឺម៉ាក់ ក្នុងលទ្ធផល ២ទល់នឹង១៕

កីឡាករ Kevin De Bruyne
កីឡាករ Kevin De Bruyne
ទម្រង់លេងរបស់ De Bruyne ទល់នឹង ដាណឺម៉ាក
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T