Kane និងគ្រូជម្រើសជាតិអង់គ្លេស ពន្យល់មូលហេតុ ដែលខ្លួនអត់ដកដបកូកាចេញ ដូច Ronaldo

//s9.kh1.co/cf/cf59c19fc3fe5149982d4b2ca6bbadb77dcf4a2e.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Kane និងគ្រូជម្រើសជាតិអង់គ្លេស ពន្យល់មូលហេតុ ដែលខ្លួនអត់ដកដបកូកាចេញពីមុខតុ ដូច Ronaldo

អង់គ្លេស៖ ជាការពិតណាស់ ការដកដបភេសជ្ជៈកូកាកូឡាចំនួន២ដបចេញ ហើយប្ដូរមកជាទឹកសុទ្ធរបស់កីឡាករ ​Cristiano Ronaldo នៅក្នុងសន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះ បានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានក្លាយជាប្រធានបទក្ដៅ ដែលត្រូវបានគេយកមកជជែកវែកញែកពាសពេញបណ្ដាញសង្គម។ ខណៈក្រោយមកទៀត កីឡាករ Paul Pogba ក៏បានដកដបស្រាបៀរចេញ​ផងដែរ ដែលមូលហេុតអាចបណ្ដាលមកពីរូបគេជាអ្នកកាន់សាសនាមូស្លីម ដែលមិនអាចពិសារស្រាបៀរបានឡើយ​ ពោលខុសទំនៀមទម្លាប់សាសនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Harry Kane  និងលោក Southgate
កីឡាករ Harry Kane  និងលោក Southgate

ដោយឡែក កីឡាករ Harry Kane បានជ្រើសរើសមិនធ្វើដូចតារាឆ្នើម២រូប គឺកីឡាករ Cristiano Ronaldo និង Paul Pogba ទេ ដោយបានរក្សាដបភេសជ្ជៈកូកាកូឡានៅនឹងកន្លែង នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតប៉ះក្រុមស្កុតឡែន កាលពីថ្ងៃព្រហស្បតិ៍ ជាមួយលោក Southgate គ្រូបង្វឹកជម្រើសជាតិអង់គ្លេស។

លោក Southgate
លោក Southgate

ចំពោះមូលហេតុសម្រេចរក្សាទុកដបភេសជ្ជៈកូកាកូឡា អ្នកទាំងក៏បានបញ្ចេញទស្សនៈស្រដៀងគ្នាផងដែរ។ ពោលលោក Southgate បាននិយាយថា៖

ខ្ញុំគិតថាមានអ្នកឧបត្ថម្ភជាច្រើនក្នុងវិស័យកីឡា។ ជាការពិត វិស័យកីឡានៅក្នុងប្រទេសយើងត្រូវការការវិនិយោគ ហើយបើគ្មានក្រុមហ៊ុនមួយចំនួនទាំងនោះទេ វាពិតជាពិបាកណាស់។ ខ្ញុំយល់ពីកង្វល់ចំពោះសុខភាពរបស់មនុស្ស ជាក់ស្ដែង Ronaldo និង Pogba មានហេតុផ្សេងៗគ្នា ក្នុងការសម្រេចចិត្ដធ្វើដូច្នេះ។

លោក Southgate
កីឡាករ Harry Kane
កីឡាករ Harry Kane

ជាមួយគ្នានេះ ប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Harry Kane បានបន្ថែមថា៖

ខ្ញុំយល់ស្របទាំងស្រុង ជាក់ស្ដែងអ្នកឧបត្ថម្ភមានសិទ្ធទទួលបានអ្វីដែលពួកគេចង់បាន ប្រសិនបើពួកគេបានចំណាយប្រាក់ដើម្បីធ្វើដូច្នេះ។ វាមិនមែនជាអ្វីដែលខ្ញុំបានគិតច្រើនពេកទេ ខ្ញុំបានដឹងរឿងនេះតាមរយៈបណ្ដាញសង្គម ប៉ុន្ដែបើនិយាយឲ្យស្មោះត្រង់ទៅ ខ្ញុំនឹងផ្ដោតលើការយកចិត្ដទុកដាក់សម្រាប់ការប្រកួតថ្ងៃស្អែកជាងអ្វីទាំងអស់៕

កីឡាករ Harry Kane

ប្រភពmirror

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T