អឺរ៉ុប៖ ហេតុការណ៍ដែល Cristiano Ronaldo ដកដប Coca Cola ចេញនិងសុំឲ្យគ្រប់គ្នាផឹកទឹកបរិសុទ្ធ ក្នុងសន្នីសីទនៅ Euro 2020 ត្រូវបានគេយកមកជជែកវែកញែកយ៉ាងគគ្រឹកគគ្រេងខណៈដែលក្រុមហ៊ុនភេសជ្ជៈ Coca Cola ខាតបង់ទឹកប្រាប់សរុបដល់ទៅ៤ពាន់លានដុល្លារឯណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្នុងនោះដែរ កីឡាករផ្សេងទៀតដូចជា ខ្សែបម្រើ Paul Pogba ក៏បានដកដបស្រាបៀ Heineken ចេញ ឯ Manuel Locatelli ដែលជាកីឡាកររបស់ក្រុមជម្រើសជាតិអ៊ីតាលីក៏បានដបដកទឹកក្រូចចេញតាម Ronaldo ដែរ។

យ៉ាងណាមិញ ងាកមកមើលខ្សែប្រយុទ្ធ Andriy Yarmolenko នៃក្រុមជម្រើសជាតិអ៊ុយក្រែនវិញគឺគេបានប្រមូលដប Coca Cola និង Heineken យកមកដាក់ខាងមុខខ្លួនឯងពាសពេញក្នុងសន្និសីទក្រោយការប្រកួតរវាង អ៊ុយក្រែន ទល់នឹង ម៉ាស្វេដានខាងជើង ដែលអ៊ុយក្រែនបានយកឈ្នះ ២ ទល់នឹង ១។


កីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះថែមទាំងនិយាយទៀតថា៖
តើខ្ញុំអាចធ្វើអ៊ីចឹងបានដែរទេ? ខ្ញុំឃើញ Ronaldo ធ្វើបែបនេះ។ ខ្ញុំចង់ប្រមូលដប Coca Cola និង ស្រាបៀ(Heineken) មកដាក់ពីមុខខ្ញុំ។ ទាំង Coca និង Heineken សូមទាក់ទងឲ្យខ្ញុំផ្សព្វផ្សាយពាណិជ្ជកម្មផង។

Yarmolenko មិនមែនជាកីឡាករដំបូងគេទេដែលលេងសើចនឹងវា ព្រោះ John McGinn នៃក្រុមជម្រើសជាតិស្កុដឡែន៍ក៏បានលេងសើចដោយសួររកដបកូកាកូឡាក្នុងសន្និសីទផងដែរ៕

ប្រភព៖ thesun