តារាកម្សាន្ត: ក្រោយផ្ទុះរឿងរ៉ាវជម្លោះក្នុងគ្រួសាររហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដ៏សាហាវ រវាងតារាសម្តែងប្រុសដ៏ស្រស់សង្ហា លោក យឺត មាសឧស្សាហ៍ ហៅអេវីដ ជាមួយនឹងភរិយាអ្នកនាង សុទ្ធបញ្ចាកា រួចមក ស្រាប់តែពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់លោក ឪពុកអ្នកនាង សុទ្ធ បញ្ចកា បានប្រកាសអំពាវនាវឲ្យមានចំណាត់ការតាមផ្លូវច្បាប់ចំពោះលោក អេវីដជាកូនប្រសារ ដែលបានប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃមកលើកូនស្រីខ្លួន ដោយលោកពូបានសរសេររៀបរាប់យ៉ាងលម្អិតដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខ្ញុំបាទសូមគោរពឯកឧត្តមលោកជំទាវនិងមហាមិត្ត ខ្ញុំមានកិត្តិយសសូមអោយអស់លោកជួយផ្តល់អនុសាសន៍ផ្នែកផ្លូវច្បាប់ពិសេសមហាមិត្តដែលជាអតីតធ្លាប់ធ្វើការក្នុង NGO ឆាតូ ,CWCC ,មិត្តសម្លាញ់/Friends...ដែលពាក់ពន្ធ័និងប្រពន្ធ័ការពារនិងទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ មេត្តាជួយវែកញែកនិងផ្តល់អនុសាសន៍ដល់ខ្ញុំបាទគួរមានវិធានការបែបណាចំពោះបុគ្គលម្នាក់នេះដែលបានប្រើអំពើហឹង្សាវាយធ្វើបាបយ៉ាងឃោរឃៅរមកលើកូនស្រីខ្ញុំបាទដោយចេតនានិងបំផ្លាញទ្រព្យសម្បត្តិ ដែលទឹកចិត្តឪពុកមួយនេះមិនអាចអហោសិកម្មឬលើកលែងជាដាច់ខាតចំពោះទង្វើអមនុស្សធម៌បែបនេះ។ គាត់មិនបានបំពេញតួនាទីតាមផ្លូវច្បាប់ជាប្តីប្រពន្ធផង ហេតុអីក៏ល្មើសនឹងព្រហ្មវិហារធម៌ គ្មានក្តីមេត្តា។កូនអើយ កូនសម្លាញ់ឈឺប៉ុណ្ណាទេ ប៉ារន្ធត់ណាស់រហូតដល់ឈឺ បើប៉ាបាននៅក្នុងព្រឹត្តិកាណ៍នោះប៉ានឹងប្តូរជីវិតដើម្បីកូនហើយ សូមកូនជាទីស្រឡាញ់បានឆាប់ជាសះស្បើយឆាប់ៗណា ទឹកចិត្តឪពុកម្តាយមិនអាចអោយមនុស្សដ៏ទៃមកធ្វើបាបដោយអសីលធម៌មកលើកូនជាទីស្រឡាញ់ ជាកែវភ្នែក ជាដុំមាសពេជ្រ ដែលមិនដែលហ៊ានវាយធ្វើបាបសូម្បីតែពាក្យអសុរសអាមឹងក៏មិនដែលមានប្រើ។ ដូច្នេះសូមមហាមិត្តជាមេធាវីនិងប្រពន្ធ័ផ្លូវច្បាប់មេត្តាជួយអន្តរាគមន៍ផ្តល់អនុសាសន៍ពាក់ពន្ធ័នឹងអំពើហឹង្សានេះដល់ខ្ញុំបាទដោយអនុគ្រោះ។សូមអរគុណទុកជាមុន។ លេខខ្ញុំបាទ 015/066 666389
សូមរំលឹកផងដែលថា ក្រោយលេចធ្លាយអំពើហិង្សា និងជម្លោះនៅក្នុងគ្រួសារវាងតារាប្រុស អេវីដ និងភរិយាអ្នកនាង សុទ្ធ បញ្ចាការួចមក មានមតិមហាជនជាច្រើនបានសម្តែងការមិនពេញចិត្តចំពោះការប្រើប្រាស់អំពើហិង្សាលើស្រ្តីភេទ យ៉ាងធ្ងន់ធ្ងររហូតបន្សល់ជាស្នាមរបួសជាច្រើនកន្លែងទៀតផង៕



