ផ្លូវការ! តារាឆ្នើមរបស់ Chelsea រូបនេះបានផ្ទេរចេញទៅកាន់ក្រុម AC Milan ហើយ

//s9.kh1.co/97/9727926a86d5a6f805c5f3c3881115456e79c742.jpg
កីទ្បា

 ១៨-មិថុនា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

កីឡាករ Tomori បានផ្ទេរចេញពីក្រុម Chelsea ទៅចូលរួមជាមួយក្រុម AC Milan ហើយ

អឺរ៉ុប៖ កីឡាករ Fikayo Tomori បានចាកចេញពីក្រុម Chelsea ទៅចូលរួមជាមួយក្រុម AC Milan ក្នុងតម្លៃ ២៥ លានផោន ឬស្មើនឹង (៣៥ លានដុល្លាអាមេរិក), ដោយភាគីខាងក្លិបយក្សរបស់ប្រទេស អ៊ីតាលី បានអនុវត្តន៍ជម្រើសរបស់ពួកគេក្នុងការទិញផ្តាច់ខ្សែការពាររូបនេះជាអចិន្ត្រៃយ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Fikayo Tomori
  កីឡាករ Fikayo Tomori

បន្ទាប់ពីបង្ហាញខ្លួនក្នុងលក្ខខណ្ឌខ្ចីជើងបានល្អនៅទឹកដី San Siro, កីឡាករសញ្ជាតិ អង់គ្លេស ដើមកំណើត កាណាដា បានដាក់ប៊ិចចុះកុងត្រារយៈពេល ៤ ឆ្នាំ ជាមួយក្រុម AC Milan ជាផ្លូវការ។

  កីឡាករ Fikayo Tomori
  កីឡាករ Fikayo Tomori

គួរបញ្ជាក់ថា Tomori ជាកីឡាករទី ២ ហើយ ដែលក្រុម AC Milan បានចុះកុងត្រានៅក្នុងរដូវក្តៅនេះ, ស្របពេលដែលកីឡាករ Mike Maignan ត្រូវបានក្លិបចុះកុងត្រាយកមកពីក្រុម Lille ដើម្បីជំនួសកន្លែងរបស់អ្នកចាំទី Gianluigi Donnarumma

  កីឡាករ Fikayo Tomori
  កីឡាករ Fikayo Tomori

យោងតាមសេចក្តីថ្លែងការរបស់ក្លិប AC Milan បានឱ្យដឹងថា៖

AC Milan ពិតជាមានសេចក្តីសោមនស្សរីករាយខ្លាំងមែនទែនក្នុងការប្រកាសជាផ្លូវការ អំពីជម្រើសទិញផ្តាច់កីឡាករ Fikayo Tomori ជាអចិន្ត្រៃយ៍ពីក្រុម Chelsea៕

  សេចក្តីថ្លែងការរបស់ក្លិប AC Milan

ប្រភពGoal

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T