អឺរ៉ុប៖ នៅថ្ងៃ ព្រហស្បតិ៍ នេះគឺមានដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីក្លិប Real Madrid បានប្រកាសចែកផ្លូវជាមួយខ្សែការពារចាស់វស្សា Sergio Ramos។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រោយចាយពេលនៅទឹកដី Santiago Bernabeu បាន ១៦ រដូវកាលកន្លងមក ប្រធានក្រុមសញ្ជាតិ អេស្ប៉ាញ ត្រូវបានបញ្ចប់កិច្ចសន្យាជាមួយក្រុម អធិរាជស, ហើយក្នុងនោះមានសំណួរចម្បងមួយចោទសួរថា៖ តើ Ramos នឹងទៅលេងនៅក្លិបណាបន្ទាប់?
ទោះបីជានៅក្នុងរដូវកាលនេះមានបញ្ហារបួសញាំញីច្រើន, មិនសូវបានបង្ហាញខ្លួនច្រើន, សមត្ថភាព និង កាយសម្បទា រាងធ្លាក់ចុះបន្តិចដោយសារតែ Ramos ឈានចូលវ័យ ៣៥ ទៅហើយ, យ៉ាងណាក៏គាត់នៅតែមានសមត្ថភាពអាចលេងបាន ២ ឆ្នាំទៀតដែរ។

គាត់គួរតែទៅលេងនៅ អ៊ីតាលី, ព្រោះនៅទីនោះមានការអាស្រ័យពន្ធច្រើន, ឬមួយក៏គាត់អាចទៅអង់គ្លេស, ដោយសារពីមុនមានក្លិប Manchester United និង Manchester City ចង់បានរូបលោកទៅចូលរួម?
បច្ចុប្បន្ននេះ ក្លិប Paris Saint-Germain មិនមានការចាប់អារម្មណ៍ចង់បាន Ramos ទៀតទេ, ខណៈស្ថានភាពដូចគ្នានេះ ក្លិបនៅប្រទេសចិនក៏មិនចង់បានដែរ ទោះបីជា ២ ឆ្នាំមុន ធ្លាប់មានការដាក់សំណើចង់បានក៏ដោយ។

Ramos អាចនឹងត្រឡប់ទៅកាន់ក្លិប Sevilla វិញ, ព្រោះទីនោះជាកន្លែងដែលភរិយារបស់គាត់កំពុងស្នាក់នៅ។ ទោះបីហេតុផលមួយនេះអាចនឹងប្រឆាំងជាមួយក្រុម អធិរាជស ក៏ដោយ ក៏វាជារឿងមួយដែលអាចទៅរួចផងដែរ។
ប្រភព៖ Marca