អាត្មានិយមដល់ថ្នាក់នេះ? ពេលមិត្តរួមអាជីព ជួបការលំបាក ចៀវវៃ តែងតែយករួចខ្លួន មិនអើពើ?

//s9.kh1.co/00/00ab6cfb15fc03a3b00cd4e6f70e807f929a11bf.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អាចនិយាយបានថាទំនាក់ទំនងនៃសម្រស់ទាំង ៣ គឺ Fan BingBing Zhao Wei និង Ruby Lin តែងតែជាប្រធានបទនៃចំណាប់អារម្មណ៍សាធារណជន។

ចិន៖ ថ្មីៗនេះប្រធានបទដ៏ក្តៅគគុកមួយដែលត្រូវបានចែករំលែកនៅលើទំព័រ QQ ត្រូវបានគេដាក់ចំណងជើងថា  បុគ្គលិកលក្ខណៈពិតរបស់ Ruby Lin ត្រូវបានបង្ហាញឱ្យដឹង នៅពេលដែលតារាស្រី Fan BingBing និង Zhao Wei មានការលំបាកក្នុងអាជីព តើមានចរិតពិតយ៉ាងដូចម្តេចខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមកាសែតនេះ ត្រូវបានចុះផ្សាយមកថា ប៉ុន្មានឆ្នាំមកនេះ Ruby Lin អាជីពរបស់នាងបានទៅយ៉ាងរលូននៅក្នុងវិថីសិល្បៈ ខណៈពីររូបអ្នកទៀត តែងតែមិនសូវមានភាពល្អប៉ុន្មាននោះទេ នៅក្នុងឧស្សាហកម្មកម្សាន្ត ដោយមានការបរាជ័យជាច្រើន ហើយមិនទទួលជោគជ័យ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ជាក់ស្តែងកាលពីឆ្នាំ ២០១៨ ពេលវេលាដែលតួ​រឿងស្រីក្នុងរឿងភាគដ៏ល្បី «មហិច្ឆតា​អ៊ូម៉ីនាង» ត្រូវបានធ្លាក់ដល់ចំនុចសូន្យ ដោយសារតែរឿងអាស្រូវគេចពន្ធ អាជីពស្ទើរតែបាត់បង់ទៅហើយ មិនត្រឹមតែប៉ុណ្ណឹងទេ នាងមិនមានអ្នកសិល្បៈហ៊ានចូលទៅជិតនាងឡើយ។ 

ទោះបីជាយ៉ាងណាក៏ដោយ គេត្រូវបានឲ្យដឹងថា តារាសម្តែងស្រី Ruby Lin តែងតែមានការចុច Like ក៏ដូចជា បញ្ចេញមតិជារឿយៗ ក្នុងការលើកទឹកចិត្ត នៅលើគណនីផ្ទាល់ខ្លួន របស់តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ។  ថ្វីត្បិតនៅពេលដែលហេតុការណ៍នេះ បានកើតឡើង តែតួអង្គ ព្រនាងចៀវៃ រូបនេះ នៅតែផ្តល់ជាកម្លាំងចិត្ត ទៅដល់មិត្តភក្តិចាស់ ជាតារាស្រី Fan BingBing ជានិច្ច។

ដោយឡែក ព្រះនាងត្រចៀកកាំ ត្រូវបានជួបរឿងអាស្រូវ កាលពីឆ្នាំ ២០១៦ ដែលកាលនោះ ក្រុមអ្នកជាតិនិយមនៅលើបណ្តាញសង្គមចិន បានដាក់ពហិការ ក្នុងរឿងដែលតារាស្រីរូបនេះបានផលិត ក្នុងខ្សែភាគយន្ត «No One Love» ដែលសម្ព័ន្ធយុវជនកុម្មុយនិស្ត នៃអង្គការជាតិនិយមបានចោទប្រកាន់ថា នាងគឺជាអ្នកគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ហុងកុង។

តួយ៉ាង រឿងអាស្រូវនេះ បានធ្វើឲ្យ តារាស្រីវ័យ ៤៥ឆ្នាំរូបនេះ ត្រូវបានបាត់មុខពីសិល្បះមួយរយៈ ក៏ប៉ុន្តែវត្តមាន​របស់​កំពូល​តារា​សម្ដែងស្រីរូបនេះ ត្រូវបានប្រទះឃើញ ចូលរួមមង្គលការរបស់ តារាសម្តែងស្រី Ruby Lin ​ដោយបានពន្លត់​រាល់​ពាក្យ​ចចាមអារ៉ាម​ ដែល​តែងតែ​ចុះ​ផ្សាយ​ថា​ពួក​គេ​មិន​ចុះ​សម្រុង​នឹង​គ្នា បូករួមត្រូវបានគេឲ្យដឹងថា តួអង្គចៀវៃ រូបនេះ ចង់ជួយមិត្តរួមអាជីពក្នុងពេលគ្រាលំបាក។

ក្រៅពីតួអង្គ ព្រះនាង យេយេ បានអញ្ជើញ Fan BingBing ក៏មកចូលរួមមង្គលការរបស់នាងផងដែរ។ ជាមួយនឹងការជួបជុំគ្នាវិញ បន្ទាប់ពីអស់រយៈពេល ១៨ ឆ្នាំ ដោយជួយឲ្យឈ្មោះរបស់អ្នកទាំង ៣ ត្រូវបានកាន់កាប់ការស្វែងរកយ៉ាងលឿន និងបានឈរលំដាប់ខ្ពស់បំផុតនៅបណ្តាញសង្គម ដែលបានធ្វើឲ្យ  Zhao Wei មានឈ្មោះ នឹងបានត្រលប់មកចូលសិល្បៈម្តងទៀត។

ដូច្នេះគេអាចឃើញថានៅពេលដែលមិត្តភក្តិពីរនាក់របស់អ្នកម្តាយកូន ១រូបនេះ កំពុងមានបញ្ហា ភរិយារបស់ Wallace Huo មិនបានព្រងើយកន្តើយ នឹងពាក្យចចាមអារ៉ាមទាំងអស់នោះទេ ហើយបានបង្ហាញពីសកម្មភាពរបស់នាងដោយក្លាហាន បានឈរនៅជិតមិត្តធ្លាប់រួមការងារទៀតផង នេះគឺគ្រប់គ្រាន់ដើម្បីបង្ហាញពីលក្ខណៈថ្លៃថ្នូរ មិនភ័យខ្លាចក្នុងការគាំទ្រមិត្តភក្តិនាងនោះទេ។

ត្រលប់ទៅវិញ នៅភាពល្បីល្បាញនៃកំពូល​រឿង​ភាគ «ព្រះនាង ​យេយេ» ដែលបានចេញផ្សាយនៅក្នុង​ឆ្នាំ ១៩៩៨ បានកំពូលតារាសម្តែងស្រី​ស្អាតជួរមុខ មានដូចជា​ Fan BingBing Zhao Wei និង Ruby Lin ធ្លាប់​សម្ដែង​រួម​គ្នា​នោះ បានធ្វើឲ្យអ្នកទាំងបី បានសាងកេរ្តិ៍ឈ្មោះពីពេលនោះមក ដោយម្នាក់ៗ សុទ្ធសឹង​តែ​មាន​ភាព​ជោគជ័យ​ដូច​ៗ គ្នារហូតមកដល់សព្វថ្ងៃនេះ។

តួយ៉ាងនៅក្នុងឧស្សាហកម្មកម្សាន្តចិន តារាចាស់វស្សាដែលមានសម្រស់ស្រស់ស្អាតត្រកូល Fan Zhao និង Lin តែងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជន។ ជោគជ័យរបស់ពួកគេ បានធ្វើឱ្យឈ្មោះ ក៏ដូចជាឥទ្ធិពលរបស់សិល្បករទាំង ៣ នាក់នេះ ល្បីសុះសាយខ្លាំងតែម្តង ទោះបីពួកគេមានវ័យកាន់តែជ្រេទៅហើយក្តី៕

ប្រភព៖  https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

អ្នកទាំងបីកាលលេងរឿងជាមួយគ្នា
អ្នកទាំងបីកាលលេងរឿងជាមួយគ្នា
Ruby Lin និង Fan BingBing
Ruby Lin និង Fan BingBing
Ruby Lin និង Zhao Wei 
Ruby Lin និង Zhao Wei 
Zhao Wei  និង  Fan BingBing​ ចូលរួមមង្គលការ Ruby Lin
Zhao Wei  និង  Fan BingBing​ ចូលរួមមង្គលការ Ruby Lin
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T