Chelsea ហ៊ានថ្លៃដល់ជាង៥០លាន និងថែមកីឡាកររូបនេះម្នាក់ទៀត ព្រោះតែចង់បាន Hakimi

//s9.kh1.co/d6/d645ec8f36d0a9bf6dff04dfaf5faa5ad9db2d4b.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

Chelsea ហ៊ានថ្លៃដល់ជាង៧០លានដុល្លារ និងថែមកីឡាកររូបនេះម្នាក់ទៀត ព្រោះតែចង់បាន Hakimi ។

អង់គ្លេស៖ យោងតាមប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលីបានឲ្យដឹងថា ក្លិបតោខៀវ Chelsea មានបំណងឆក់យកខ្សែការពារស្លាបស្ដាំរបស់ក្រុម Inter Milan កីឡាករ Achraf Hakimi ឲ្យបានមុនក្លិបយក្សបារាំង Paris Saint-Germain ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Achraf Hakimi 
កីឡាករ Achraf Hakimi 

យ៉ាងណាមិញ បន្ទាន់ពីមានសេក្ដីរាយការណ៍មួយថា សំណើដេញថ្លៃដំបូងសម្រាប់កីឡាករ Hakimi ត្រូវបានក្លិប Inter Milan ដែលជាម្ចាស់ជើង ​Serie A រដូវកាលកន្លងទៅនេះ បដិសេធ ជាហេតុធ្វើឲ្យក្រុមតោខៀវអង់គ្លេស ត្រលប់ទៅដាក់សំណើថ្មីម្ដងទៀត។

ដោយលើកនេះ បើតាមការចុះផ្សាយរបស់កាសែត Repubblica ក្លិប Chelsea បានបង្កើនតម្លៃផ្ទេរកីឡាករ Hakimi ដល់ទៅ ៥២លានផោន (ប្រមាណជាង ៧០លានដុល្លារអាមេរិក) បូកបន្ថែមខ្សែការពារ Marcos Alonson ម្នាក់ទៀត។

ដូច្នេះ គេនឹងរង់ចាំមើលថាក្លិប Inter នឹងចាប់អារម្មណ៍លើសំណើររបស់ក្លិប Chelsea ដែលកំពុងចង់ចុះហត្ថលេខាយកកីឡាករថ្មីៗជាច្រើននាក់មកពង្រឹងក្រុមនេះ ឬយ៉ាងណា៕

កីឡាករ Marcos Alonson
កីឡាករ Marcos Alonson

ប្រភពthesun

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T