ភ្នំពេញ៖ ជាការពិតណាស់ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាអនាគតភរិយារបស់ លោក ហេង ឡុង បានធ្វើឲ្យលោកមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោក បានរៀបចំពិធីខួបកំណើត ដោយមាននំខេកមួយ និង ផ្កាមួយបាច់ យ៉ាងគាប់ចិត្តជូនដល់ ចន ច័ន្ទលក្ខិណា ធ្វើឲ្យអ្នកមេម៉ាយកូនមួយម្នាក់នេះ ញញឹមបិទមាត់មិនជិតតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទស្សនិកជនសង្កេតឃើញថាបើទោះបីជាមិនបានរៀបចំធំដុំ ក៏មានភាពសប្បាយរីករាយក្នុងថ្ងៃខួបកំណើតរបស់ ច័ន្ទលក្ខិណា ដែលមានមនុស្សជាទីស្រលាញ់ធ្វើឲ្យហើយ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពជាច្រើនសន្លឹកព្រមទាំងសរសេរថា៖
មេផ្តើមគំនិតរៀបគំរោងធ្វើសុីអារម្មណ៌ thank honey
ស្របជាមួយនឹង រូបភាពនិងវីដេអូដែល អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះ មើលទៅគឺពិតជាមានភាពភ្ញាក់ផ្អើលនិងសប្បាយរីករាយជាខ្លាំង ព្រមទាំងសម្ដែងនូវក្ដីស្រលាញ់ចំពោះគ្នាទៅវិញទៅមកទៀតផង។ អ្វីដែលពិសេសនោះមានទស្សនិជនជាច្រើន បាននិយាយាថា អ្នកទាំងពីរពិតជាស័ក្ដសមគ្នា និង ផ្អែមល្ហែមមែនទែន៕
សូមទស្សនារូបភាពខាងក្រោម៖






