អីយ៉ាស់! Arsenal ចង់បានអ្នកចាំទីនៅ PL រូបនេះមកជំនួស Berd Leno

//s9.kh1.co/6f/6f3e7c0d3b1944db843b65046fc199c10ccb61d8.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Arsenal ចង់ទិញយកអ្នកចាំទី Ramsdale

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal កំពុងសម្លឹងចង់បានអ្នកចាំទី Aaron Ramsdale នៃក្លិប Sheffield United នៅរដូវក្ដៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

ភាគីរបស់លោកគ្រូបង្វឹក Mikel Arteta ក៏ត្រូវបានគេរាយការណ៍ថាចង់លក់អ្នកចាំទីដៃទី១ Berd Leno ផងដែរទើបកំពុងស្វែងរកមើលអ្នកចាំទីដែលមានសមត្ថភាពល្មមអាចជំនួសគេបាន។

អ្នកចាំទី Berd Leno
អ្នកចាំទី Berd Leno

Andre Onana ដែលជាអ្នកចាំទីរបស់ Ajax ក៏កំពុងទាក់ភ្នែក Arsenal ដែរប៉ុន្តែ Ramsdale នៅតែជាជម្រើសទី១សម្រាប់ Arsenal ដោយ Ramsdale ទើបតែត្រូវលោកគ្រូបង្វឹក Gareth Southgate កោះហៅឲ្យចូលលេងនៅក្រុមជម្រើសជាតិអង់គ្លេសជំនួស Dean Henderson ដែលរងបញ្ហារបួសត្រង់ត្រគាក។

អ្នកចាំទី Andre Onana
អ្នកចាំទី Andre Onana
អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

Sheffield នាំយក Aaron Ramsdale ពីក្លិប Bournemouth មកកាន់ទឹកដី Bramall Lane ក្នុងតម្លៃ២០លានផោន(ស្មើនឹងប្រមាណ២៨.២លានដុល្លារ) ដូច្នេះក្លិបនឹងលក់កីឡាករវ័យ២៤រូបនេះលុះត្រាតែ Arsenal ឲ្យតម្លៃខ្ពស់ជាងនេះ៕

អ្នកចាំទី Aaron Ramsdale
អ្នកចាំទី Aaron Ramsdale

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T