អឺរ៉ុប៖ លោក Rio Ferdinand បានអះអាងថា លោកពិតជាពេញចិត្តខ្លាំងណាស់ ចំពោះក្រុម Manchester United ដែលចង់បានកីឡាករ Jack Grealish នៅក្នុងរដូវក្តៅនេះ ប៉ុន្តែក្នុងនោះវាក៏ពិបាកនឹងស្រម៉ៃដែរដែលដំណើរការមួយនេះអាចប្រព្រឹត្តិទៅដោយរលូន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ ក្លិបបិសាចក្រហមបានដាក់ការចាប់អារម្មណ៍ចង់ចុះកុងត្រាយកប្រធានក្រុមរបស់ក្រុម Aston Villa ហើយតារាឆ្នើមរបស់អង់គ្លេស Grealish ត្រូវបានគេបង្ហើបតម្លៃផ្ទេរចេញឱ្យដឹងផងដែរថា ប្រមាណជា ៨០ លានផោន ឬស្មើនឹង (១១០ លានដុល្លាអាមេរិក)។

ក្នុងនោះលោក Ferdinand បានកោតសរសើរចំពោះសមត្ថភាពរបស់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះ, ហើយគាត់ក៏បានក្លាយជាសំណព្វចិត្តរបស់លោក Gareth Southgate សម្រាប់ក្រុមជម្រើសជាតិ អង់គ្លេស នាពេលបច្ចុប្បន្នផងដែរ, ប៉ុន្តែថ្មីៗនេះក៏មានការសង្ស័យមួយចំនួនដែលលើកឡើងថា គាត់នឹងអាចមកចូលរួមជាមួយអតីតក្លិបចាស់របស់គាត់វិញ។

នៅពេលអ្នកការសែតសួរទៅកាន់លោក Ferdinand ថាតើលោកចង់ឱ្យកីឡាករ Grealish ផ្ទេរមកកាន់ទឹកដី Old Trafford ឬអត់, អតីតខ្សែការពាររបស់ក្រុមតោកំណាចក៏បានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖
ខ្ញុំមិនគិតថា Bruno Fernandes មានបញ្ហានោះទេ, យើងមាន Marcus Rashford និង Paul Pogba ដែលពួកគេទាំងពីរនាក់លេងនៅផ្នែកខាងឆ្វេង ហើយរួមទាំង Jack ក៏លេងនៅតំណែងនោះផងដែរ។ តួនាទីដ៏ល្អបំផុតរបស់គាត់គឺលេងនៅផ្នែកខាងឆ្វេង, ហើយតំណែងរបស់គាត់គឺជាន់ជាមួយនឹងកីឡាករពាក់លេខ ១០។ ពិតណាស់ កន្លែងដែលពួកគេលេងនៅពេលនេះគឺមានឥទ្ធិពលបំផុត។ ដូច្នេះខ្ញុំគិតថា វាពិតជាពិបាកខ្លាំងណាស់ដែលឱ្យគាត់មក Man UTD ក្នុងពេលឥឡូវនេះ។ ប្រសិនបើគាត់ចាកចេញពីក្រុម Villa, ខ្ញុំមិនគិតថាគាត់មក Man UTD ទេ, លុះត្រាតែក្លិបបិសាចក្រហមអាចផ្ទេរចេញកីឡាករ ១ ឬ ២ នាក់ចេញសិន៕

ប្រភព៖ Metro