មិនដែលដឹងសោះ Miss Grand International ២០១៩ មានបងប្អូនភ្លោះស្រស់ស្អាតដល់ម្លឹង

//s9.kh1.co/1f/1fc6f34616ac01de3de4c134834751ef13b43669.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ពិតជាភ្ញាក់ផ្អើល ក្រោយMiss grand International 2019 បង្ហាញមុខមាត់បងស្រីភ្លោះរបស់នាងលើបណ្ដាញសង្គមយ៉ាងដូច្នេះ។

បរទេស៖ នាង Valentina Figuera បានក្លាយជាម្ចាស់មកុដក្នុងកម្មវិធីប្រកួត Miss Grand International កាលពីឆ្នាំ២០១៩។ ក្នុងអំឡុងពេលដែលនាងជាប់ឈ្មោះជាMiss Grand International 2019 ពេលនោះនាងទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ ដែលអាចនិយាយបានថាជាវ័យដែលក្មេងបំផុត សម្រាប់ម្ចាស់ជ័យលាភីលំដាប់អន្តរជាតិបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយជាប់ជាម្ចាស់ជ័យលាភី មានមហាជនជាច្រើនចាប់អាម្មណ៍លើកម្ពស់ខ្ពស់របស់ Valentina Figueraគ្រប់គ្នា ដោយនាងមានកម្ពស់រហូតដល់ទៅ ១ ៨៣សង់ទីម៉ែត្រ។ ពិតណាស់ នាងមានកម្ពស់ខ្ពស់មិនចាញ់បុរសនោះទេ ហើយម្ចាស់មកុដរូបនេះក៏មានរូបសម្រស់ស្រស់ស្អាតខ្លាំងថែមទៀតផង។ ម្យ៉ាងវិញទៀត គ្រប់រូបភាពដែលនាងបង្ហោះមានការចាប់អារម្មណ៍ខ្លាំងពីទំណាក់អ្នកលេងបណ្ដាញសង្គម និងហ្វេនៗនាងផ្ទាល់តែម្ដង។

តួយ៉ាង ជឿជាក់ថាប្រិយមិត្តធ្លាប់តែឃើញសម្រស់នាង Valentina តែងាកមើលសម្រស់បងប្អូនស្រីភ្លោះរបស់នាងមានឈ្មោះ Veronica Figuera វិញ ឃើញថាមានមុខមាត់ស្រស់ស្អាត និងស្រដៀងនាងខ្លាំង។ ជាពិសេស រូបភាពច្រើនសន្លឹកដែលនាងនិងបងស្រីភ្លោះថតរូបពីនាក់នោះ មើលទៅសឹងច្រឡំគ្នាតែម្ដង បើមិនបានពិនិត្យមើលឲ្យយូរ។ ដោយរូបភាពទាំងនោះ នាងបង្ហោះដើម្បីអបអរខួបកំណើតអាយុ២១ឆ្នាំនាង និងបងស្រីភ្លោះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖ 

Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ
Valentina Figuera និងបងស្រីភ្លោះ
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T