ថ្មីទៀតហើយ! Ronaldo ដកដបកូកា ប៉ុន្តែ គ្រូរុស្ស៊ីបែរជាធ្វើរឿងដ៏អស់សំណើចនេះវិញ (មានវីដេអូ)

//s9.kh1.co/f3/f31960add46c47ec395595e279aae8148f2d3517.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

លោក​ Stanislav Cherchesov បានពិសារកូកាដែលដាក់នៅលើតុ

អឺរ៉ុប៖ គ្រូបង្គោលក្រុមជម្រើសជាតិរុស្សី លោក Stanislav Cherchesov បានធ្វើរឿងដ៏សំណើចមួយនៅក្នុងសន្និសិទកាសែតក្រោយបញ្ចប់ការប្រកួតយប់មិញតាមរយៈការហូបកូកាកូឡាដែលបានដាក់នៅលើតុ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Stanislav Cherchesov
  លោក Stanislav Cherchesov

ជាការពិតណាស់ នាពេលថ្មីៗនេះ ក្នុងការធ្វើសន្និសិទកាសែត កីឡាករ Cristiano Ronaldo បានយកដបកូកាកូឡាចេញ និង ជំនួសវិញដោយទឹកសុទ្ធ ដោយសាររូបគេគិតថាកូកាមិនល្អសម្រាប់សុខភាពឡើយ ហើយ​ ក្រោយមកទៀត Paul Pogba វិញម្តងក៏បានដកដបស្រាបៀរចេញ​ ហើយ មូលហេតុដែលគេជឿជាក់ថា រូបគេសម្រេចចិត្តធ្វើបែបនេះ គឺ ដោយសារ ខ្លួនជាអ្នកកាន់សាសនាមូស្លីមដែលមិនអាចពិសារស្រាបៀរបានឡើយ​ ពោល ខុសទំនៀមទម្លាប់សាសនា។

  កីឡាករ Cristiano Ronaldo 
  កីឡាករ Cristiano Ronaldo 
កីឡាករ Paul Pogba
កីឡាករ Paul Pogba

យ៉ាងណាក្តី សម្រាប់លោក Stanislav បានធ្វើរឿងដ៏អស់សំណើចផ្ទុយពីកីឡាករទាំងពីរខាងលើដោយលោកបានគាស់ដបកូកាកូឡា និង បានហូបដោយសប្បាយរីករាយដែលធ្វើឲ្យអ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោកកំពុងតែនឹងអស់សំណើចនឹងសកម្មភាពរបស់លោក៕

  លោក Stanislav Cherchesov
  លោក Stanislav Cherchesov
លោក Stanislav Cherchesov ពិសារកូកាកូឡា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T