បានចូលលេងឬអត់? វាសនារបស់ Real Madrid, Barca និង Juventus នៅ UCL រដូវកាលក្រោយ ត្រូវបានសម្រេចហើយ

//s9.kh1.co/c7/c7d7e87671253771d1c024a039911ee1227012be.jpg
កីទ្បា

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

Real Madrid,Barca និង Juventus ត្រូវ UEFA កោះហៅឲ្យលេងនៅ UCL

អឺរ៉ុប៖ សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់ថា UEFA បានផ្ញើសំបុត្រកោះហៅក្លិបធំៗទាំងបីគឺ Juventus, Barcelona និង  Real Madrid ឲ្យចូលលេងនៅក្នុងការប្រកួត Champions League រដូវកាលក្រោយបើទោះបីជាក្លិបទាំងបីនេះនៅតែក្រាញននៀលមិនព្រមដកខ្លួនចេញពី European Super League ក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Barcelona
កីឡាករ Barcelona
កីឡាករ Real Madrid
កីឡាករ Real Madrid
កីឡាករ Juventus
កីឡាករ Juventus

កាលពីខែឧសភាកន្លងទៅនេះ លោកប្រធាន Florentino Perez បានប្រកាសបង្កើត Super League ដោយមានក្លិបធំៗចូលរួមជាច្រើនប៉ុន្តែមិនដល់រយៈពេល៤៨ម៉ោងផង ក្លិបទាំងអស់រួមមាន Manchester United,Manchester City,Liverpool, Chelsea, Tottenham Hotspur, Arsenal, Inter Milan, AC Milan,Atletico Madrid បានប្រកាសដកខ្លួនចេញ នៅសល់តែ Real Madrid, Barcelona និង Juventus ទេដែលនៅធ្វើជាសមាជិកដដែល។

European Super League 
European Super League 

UEFA ធ្លាប់គំរាមក្លិបទាំងបីនេះនិងបានដាក់ពាក្យបណ្ដឹងទៀតផងប៉ុន្តែលទ្ធផលគឺតុលាការប្រទេសស្វីសសម្រេចឲ្យ UEFA ជាអ្នកចាញ់ក្ដីទៅវិញ។

លោក Aleksander  Ceferin ប្រធាន UEFA
លោក Aleksander  Ceferin ប្រធាន UEFA

ដូច្នេះទើប UEFA បានផ្ញើសំបុត្រអញ្ជើញក្លិបទាំងបីឲ្យចូលលេងនៅ Champions League រដូវកាលក្រោយដោយបង្ហោះសារមួយថា៖

សំបុត្រកោះហៅទាំងអស់បានផ្ញើទៅកាន់ក្លិបដែលអាចចូលរួមប្រកួតក្នុងក្របខណ្ឌ Champions League ដែលបង្កើតឡើងដោយ UEFA នៅរដូវកាលក្រោយហើយ។

UEFA

ដូច្នេះមានន័យថានៅរដូវកាលក្រោយនេះ ប្រិយមិត្តអ្នកគាំទ្រវិស័យបាល់ទាត់នៅតែអាចឃើញក្លិបធំៗទាំងបីនៅលើឆាកប្រកួតដដែល៕

ពាន Champions League 
ពាន Champions League 

ប្រភពdailymail

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T