អ្នក ដែលធ្លាប់មើលងាយថា កូននាយចយ នឹងមុខដូចលោក តែពេលឃើញរូបនេះ នឹងក្អួតឈាម

//s9.kh1.co/7b/7b683e534160f2709b1c363da6f4fbddbbfe575d.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ជាការពិតណាស់ បើនិយាយដល់ នាយ ចយ អ្នកណាៗក៏ស្គាល់ដែរ ព្រោះតែតារាកំប្លែងប្រុសរូបនេះ មានមុខមាត់ខុសគេ ប៉ុន្តែបើងាកមកមើលកូនប្រុសលោកវិញ គឺមិនដូចលោកនោះឡើយ ពោលគឺស្អាតកាត់បានទៅរកម៉ាក់ៗតែម្ដង។

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានដឹងហើយថា តារាកំប្លែង នាយ​ ចយ កើតមកគឺមានមុខមាត់មិនអំណោយផលដូចមនុស្សដទៃនោះទេ ប៉ុន្តែយ៉ាងណាគេក៏មានទេពកោសល្យសមត្ថភាពខាងសិល្បៈពូកែ និងមានភាពតស៊ូប្រឹងប្រែងក្នុងជីវិតបានល្អមិនឲ្យដូចរូបរាងកាយរបស់គេឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស ដែលធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍លើជីវិត នាយ ចយ ថែមទៀតនោះ គឺកាលពីប៉ុន្មានឆ្នាំមុន តារាប្រុសរូបនេះ ក៏បានជួបស្នេហ៍ពិតរហូតគេបានចូលរោងការជាមួយភរិយារូបស្អាតរបស់លោក រស់នៅជាមួយគ្នាយ៉ាងមានសុភមង្គល និងមានកូនប្រុសម្នាក់ផងដែរ។

ហើយមកទល់នឹងសព្វថ្ងៃ កូនប្រុសរបស់ នាយ ចយ ក៏កាន់តែលូតលាស់ធំធាត់បន្តិចម្ដងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយបើនិយាយពីមុខមាត់វិញ យើងឃើញថា ក្មេងតូចហាក់មិនកាត់បានទៅរកប៉ាៗទាំងស្រុងនោះទេ ពោលគឺកូនប្រុសរបស់លោក កាត់បានទៅរកម៉ាក់ៗច្រើនជាងទៅវិញ ទើបធ្វើឲ្យកូនក្មេងនេះកើតមកមានមុខមាត់ស្រស់សង្ហា និងឃ្យូតគួរឲ្យស្រលាញ់តែម្ដង ដែលធ្វើឲ្យគ្រប់គ្នាមានការសរសើរជាហូរហែ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នាយ​ ចយ និងគ្រួសារ
នាយ​ ចយ និងគ្រួសារ
នាយ​ ចយ និងកូន 
នាយ​ ចយ និងកូន 
កូនប្រុស នាយ​ ចយ 
កូនប្រុស នាយ​ ចយ 
កូនប្រុស នាយ​ ចយ 
កូនប្រុស នាយ​ ចយ 
កូនប្រុស នាយ​ ចយ 
កូនប្រុស នាយ​ ចយ 
នាយ ចយ
Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T