ទោះលែងចេញបទ ក៏ប៉ាយ៉ារិទ្ធិ នៅតែល្បី គ្រាន់ហ្វេន និងអ្នកស្គាល់ យកនំខេកឲ្យ មិនចេះតិច

//s9.kh1.co/44/445c3adb96f192c74b3acbdb0b7c5794d4907312.png
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ខួបកំណើតចូលដល់វ័យ៤០ភ្លែត កំលោះសង្ហា វ័យចាស់ សម្រស់មិនប្តូរណុប ប៉ាយ៉ារិទ្ធិ ទទួលបាននំខេកជាច្រើនពីសំណាក់អ្នកគាំទ្រ

តារាកម្សាន្ត: លោក ណុប បាយ៉ារិទ្ធ ដែលមហាជន និងពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្តដឹងគ្រប់គ្នាថា លោកជាតារាចម្រៀងដ៏ល្បីម្នាក់នៅក្នុងផលិតកម្ម រស្មីហង្សមាស ដោយកាលពេលថ្មីៗនេះ លោកបានធ្វើឲ្យមហាជន និងអ្នកនិយមគាំទ្រលោកមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលលោកបានបង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងថ្ងៃខួបកំណើតក្នុងឱកាសគម្រប់ខួប៤០ឆ្នាំ ដែលលោកបានទទួលនំខួបកំណើតជាច្រើន ពីសំណាក់មិត្តរួមសិល្ប: និងអ្នកស្គាល់គ្នា អមដោយអំណោយ រួមជាមួយនឹងបាច់ផ្កាជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា លោក ណុប បាយ៉ារិទ្ធ កើតថ្ងៃទី១​៦ ខែមិថុនា ឆ្នាំ១៩៨១ នៅរាជធានីភ្នំពេញ។ លោកជាកូនទី១ កើតក្នុងត្រកូលអ្នកសិល្បៈដែលមានឪពុកជាសាស្ត្រាចារ្យផ្នែករបាំប្រពៃណី ល្ខោនបាសាក់​ អ្នកនិពន្ធ ដឹកនាំរឿង និងជាមន្ត្រីក្រសួងវប្បធម៌ ព្រមទាំងមានម្តាយជាអ្នកនិពន្ធផងដែរ។ លោកក៏មានប្អូនៗជាអ្នករួមសិល្បៈដូចជា​ ​លោក ណុប​ សម្បត្តិបុទ្ធីរ័ត្ន ហៅ​នីកូ ជាតារាចម្រៀងរួមទ្រនំ ប្អូនប្រុសម្នាក់ទៀត ឈ្មោះ ណុប ច័ន្ទសិទិ្ធការ្យ ជាអ្នកនិពន្ធទំនុកច្រៀង និងមានប្អូនស្រីម្នាក់ទៀតឈ្មោះ ណុប ហ្សាណែកកុលិ្លការ ជាអ្នកសម្តែង៕

ចង់ឃើញថាតើ អាយដលណុបប៉ាយ៉ារិទ្ធិទទួលបាននំខួបកំណើតច្រើនប៉ុន្មាននោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
  លោក ណុប បាយ៉ារិទ្ធ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T