អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា ចំនួន៣លានដុល្លារ ជូន សម្តេច​តេជោ ហ៊ុន សែន ដើម្បីធ្វើរឿងមួយនេះ ក្នុងថ្ងៃកំណើតកូនប្រុស

//s9.kh1.co/d8/d88710eb82cdf2e4dab31a14a6eee99c0c2ad1c0.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ប្រពៃណាស់! អ្នកឧកញ៉ា គិត ម៉េង បានធ្វើរឿងពិសេសមួយនេះ ក្នុងថ្ងៃខួបកំណើតកូនប្រុស

ភ្នំពេញ៖ ពិតជារំភើបនិងរីករាយជំនួស នៅក្នុងថ្ងៃខួបកំណើតគម្រប់១៦ឆ្នាំ របស់កូនប្រុស អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន បានធ្វើការបរិច្ចាគថវិកា ចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ សម្រាប់ទិញឧបករណ៍តេស្តរហ័សរកមេរោគកូវីដ១៩ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ អ្នកឧកញ៉ា គិត ម៉េង ផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងថា ប្រទេសកម្ពុជាធ្វើបានល្អក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ហើយក៏ជាប្រទេសឈានមុខគេក្នុងការចាក់វ៉ាក់សាំង។ ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩នឹងជួយដល់ការវាយតម្លៃយ៉ាងរហ័សនៃការប្រថុយនឹងហានិភ័យ និងជួយបន្ថែមទៀតដល់ការការបង្ការការរីករាលដាលជំងឺនេះ។

ទន្ទឹមនឹងនោះ អ្នកឧកញ៉ា បានជូនពរកូនប្រុស ស៊ូឡា ឱ្យជៀសផុតពីជំងឺរាតត្បាត និងជំងឺឆ្លងដទៃទៀត និង សូមឱ្យជីវិតរបស់កូនប្រុសរបស់លោក ពោរពេញដោយសុភមង្គល និង ឱកាសជាច្រើន និង មានអត្ថន័យជានិច្ច។

ជាចុងក្រោយ អ្នកឧកញ៉ា គិត ម៉េង និង ភរិយា ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមានសុខភាពល្អ កម្លាំងប្រាជ្ញា និងចក្ខុវិស័យខ្ពស់ ព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ឱ្យជៀសផុតពីជំងឺកូវីដ១៩ ជាពិសេស ជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ និង សុវត្ថិភាព ក្នុងអំឡុងពេលដ៏លំបាកនេះ៕

គ្រួសារអ្នកឧកញ៉ា គិត ម៉េង
គ្រួសារអ្នកឧកញ៉ា គិត ម៉េង
គ្រួសារអ្នកឧកញ៉ា គិត ម៉េង
គ្រួសារអ្នកឧកញ៉ា គិត ម៉េង
គ្រួសារអ្នកឧកញ៉ា គិត ម៉េង
គ្រួសារអ្នកឧកញ៉ា គិត ម៉េង
សម្តេចតេជោ ហ៊ុន សែន និងកូនប្រុស អ្នកឧកញ៉ា គិត ម៉េង
សម្តេចតេជោ ហ៊ុន សែន និងកូនប្រុស អ្នកឧកញ៉ា គិត ម៉េង
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
អ្នកឧកញ៉ា គិត ម៉េង និង កូនប្រុស
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T