អឺរ៉ុប៖ គ្រូបង្គោលក្រុមជម្រើសជាតិអ៊ីតាលី លោក Roberto Macini បានចាត់ទុក ក្រុមជម្រើសជាតិបែលហ្សិក បារាំង និង ព័រទុយហ្កាល់ ជាក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់ EURO។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាការពិតណាស់ លោក Mancini បានលើកឡើងដូច្នោះបន្ទាប់ពីលោកបានដឹកនាំជួយក្រុមអ៊ីតាលីទទួលបានជ័យជម្នះពីរប្រកួតជាប់ៗគ្នានៅ EURO ដើម្បីកក់កៅអីឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយបន្តទៀត។

លោក Mancini បាននិយាយថា៖
ក្នុងការប្រកួតព្រឹត្តិការណ៍ EURO រវាង បែលហ្សិក បារាំង និង ព័រទុយហ្កាល់ នឹងមានមួយឈ្នះជាម្ចាស់ជើងឯក។ នេះជាក្រុមដែលពួកគេបានកសាងអស់រយៈពេលជាច្រើនឆ្នាំ ហើយ វាជារឿងធម្មតាទេដែលពួកគេមានកម្រិតនៅលើយើង ប៉ុន្តែ អ្វីៗក៏អាចកើតឡើងបានដែរនៅក្នុងបាល់ទាត់៕



ប្រភព៖ dailymail