សូមបង្កើនការប្រុងប្រយ័ត្ន! រដ្ឋបាលខេត្តប៉ៃលិន ប្រកាសរកឃើញ១ករណីស្លាប់ ដោយសារតែជំងឺថ្លើម និងកូវីដ១៩

//s9.kh1.co/bd/bde635ec1a32dbeecf01f871ec5dbdaf24ffb7fd.png
សង្គម

 ១៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ហានិភ័យ រដ្ឋបាលខេត្តប៉ៃលិន ប្រកាសរកឃើញ១ករណីស្លាប់ដោយសារតែជំងឺថ្លើម និងកូវីដ១៩ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន

ប៉ៃលិន: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តប៉ៃលិន សូមជម្រាបជូនព័ត៌មានដល់សាធារណជន និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានខេត្តប៉ៃលិនឲ្យបានជ្រាបថា យោងតាមការផ្តល់ព័ត៌មានពីមន្ទីរសុខាភិបាលខេត្តប៉ៃលិនបានឲ្យដឹងថា មានបុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានទីលំនៅនៅភូមិផ្សារព្រំខាងជើង ឃុំជើងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺថ្លើមរ៉ាំរ៉ៃ និងរកឃើញថាមានវិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានខេត្ត មេត្តាបង្កើនការប្រុងប្រយ័ត្ន និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនទៅតាមវិធានការសុខាភិបាល៣កុំ និង៣ការពារ ដើម្បីចូលរួមជាផ្នែកមួយក្នុងការកាត់ផ្តាច់ខ្សែចម្លងកូវីដ១៩នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដើម្បីការពារសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិទាំងមូលផងដែរ៕

សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T