មើលឲ្យជាក់ សឹមញាក់ចិញ្ចើម! តិចច្រលំអាយុក្មេង តារាម៉ូដែលរូបនេះ៥០​ឆ្នាំប្លាយ នៅព្រលែងសាច់មិនណយ

//s9.kh1.co/4b/4b83086ea2a2dd9e233e06fad84a837d55ce91aa.jpg
តារា & កម្សាន្ដ

 ១៧-មិថុនា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

អាយុគ្រាន់តែជាតួរលេខ Helena Christensen វ័យ៥២ឆ្នាំនៅបញ្ចេញភាពស៊ិចស៊ីឡើងញាក់។

បរទេស៖ នាង Helena Christensen កើតក្នុងឆ្នាំ ១៩៦៨ ត្រូវបានបំពាក់មកុដ Miss Denmark ក្នុងឆ្នាំ១៩៨៦។ នាងគឺជាតារាម្នាក់ក្នុងចំណោមកំពូលតារាជំនាន់មាសរួមជាមួយ Cindy Crawford, Claudia Schiffer, Naomi Campbell, Linda Evangelista, Elle Mcpherson ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កំពូលតារាម៉ូដែលដ៏ល្បីល្បាញនាទសវត្សឆ្នាំ ១៩៩០ ឆ្នាំ Helena Christensen រូបនេះនាពេលបច្ចុប្បន្នមានវ័យ៥២ឆ្នាំ បានបង្ហោះរូបភាពយ៉ាងស៊ិចស៊ីនៅលើបណ្តាញសង្គម Instagram របស់នាងជាមួយការលេចចេញនៅក្នុងឈុតប៊ីគីនីឈុតពណ៌ខ្មៅបញ្ចេញភាពស៊ិចស៊ីមិនស្ទើរ។ 

Helena Christensen
Helena Christensen

គួរបញ្ជាក់ផងដែរថា Helena Christensen ជាកំពូលតារាម៉ូដែលល្បីល្បាញបំផុតមួយនៅលើភពផែនដី - ត្រូវបានគេជ្រើសរើសឱ្យបង្ហាញខ្លួននៅក្នុងយុទ្ធនាការម៉ាកខោខូវប៊យម៉ាក Coco de Mer។ យ៉ាងណាមិញ Helenបានស្លៀកឈុតប៊ីគីនីយ៉ាងសិចស៊ីសម្រាប់ថតរូបនៅអាផាតមិនរបស់នាងនៅដើមខែមិថុនាថ្មីៗនេះ ដោយនាងបានវិលត្រឡប់មកដើរតួជាតារាម៉ូដែលវិញ ប៉ុន្តែរាល់ពេល Helenបង្ហាញខ្លួនម្តងទៀតនាងបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង។

Helena Christensen
Helena Christensen

ជាក់ស្ដែង នៅអាយុ ៥២ឆ្នាំ supermodel រូបនេះនៅតែមានរូបរាងស៊ិចស៊ីនិងរាងកាយរឹងមាំដ៏ដែល។ ពោលអតីត supermodel រូបនេះបានរក្សាសម្រស់ធម្មជាតិរបស់នាងដោយហាត់ប្រាណនិងថែរក្សារបៀបរស់នៅប្រកបដោយសុខភាពល្អ ដោយនាងចូលចិត្តកីឡាហែលទឹកនិងរត់។ទន្ទឹមនឹងនេះ Helenច្រើនតែធ្វើការនៅក្នុងធម្មជាតិហែលនៅក្នុងទន្លេនិងបឹងហើយរត់នៅក្នុងព្រៃ៕

Helena Christensen
Helena Christensen
Helena Christensen
Helena Christensen
Helena Christensen
Helena Christensen

ប្រភព៖ ngoisao

Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T