អ្នកធ្លាប់ទៅចាក់សាំងទីតាំងនេះ សូមទៅធ្វើតេស្តជាបន្ទាន់ ព្រោះ មានបុគ្គលិកធ្វើការ វិជ្ជមានកូវីដ១៩

//s9.kh1.co/30/302ddefd07b7729b49a67e41fe201bc0adf243c5.jpg
សង្គម

 ១៦-មិថុនា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

អ្នកធ្លាប់ទៅចាក់សាំងទីតាំងនេះ សូមទៅធ្វើតេស្តជាបន្ទាន់ ព្រោះ មានបុគ្គលិកធ្វើការទីនោះ វិជ្ជមានកូវីដ១៩

ភ្នំពេញ៖ យោងតាមការជូនដំណឹងរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៦ ខែមិថុនា​ ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ជាបុគ្គលិកធ្វើការនៅស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច ដែលមានទីតាំងសាខា បឹងត្របែក ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមន្នីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១២ ខែមិថុនា​ ឆ្នាំ២០២១នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ  សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃ គិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩​​ ដែលមានទីតាំងនៅ ៖

១/.វិទ្យាល័យ​បាក់ទូក​

២/.វិទ្យាល័យ​បឹង​ត្របែក

៣​/.មណ្ឌលសុខភាពចាក់អង្រែក្រោម​

៤/.មន្ទីរ​ពេទ្យខ្មែរ-សូវៀត

៥​/.សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)

៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ​

រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

https://s9.kh1.co/__image/w=650,h=488,q=100/84/845f130812c1137fd9e11fc1d9ec6ebd152de42b.jpg
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T